Home កីឡា ក្លប់​ថា​សាឡា...

ក្លប់​ថា​សាឡា​សនឹង​ត្រឡប់មកវិញ​បន្ទាប់​ពី​តេស្ត​អវិជ្ជ​មាន​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អង់គ្លេស ៖ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក ជួ​ហ្គិន ក្លប់​បាន​និយាយថា ម៉ូ​ហា​ម៉េត សាឡា​ស នឹង​វិលត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ Liverpool​វិញ​បន្ទាប់​​ពី​ធ្វើតេស្ត​អវិជ្ជ​មាន​កូវី​ដ​១៩ ។​

​សាឡា​ស​បាន​ខកខាន​ការប្រកួត​ឈ្នះ ៣-០ លើ​ក្រុម Leicester កាលពី​ថ្ងៃអាទិត្យ​ទី​២២​វិច្ឆិកា បន្ទាប់​ពី​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​ចំនួន ២​ដង​ក្នុង​អំឡុង​ពេល​សម្រាក​អន្ដរជាតិ​ពេល​កំពុង​បំពេញ​​កាតព្វកិច្ច​ជា​មួយ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​។​

​លោក​ក្លប់​បាន​និយាយ​បន្ទាប់​ពី​ការប្រកួត​ទល់នឹង Leicester ថា “​ខ្ញុំ​គិតថា​ចាប់ពី​ពេលនេះ​ទៅ​គាត់​មាន​សភាព​ធម្មតា​វិញ​ហើយ​ក្នុងការ​ធ្វើ​តេស្ត​ទាំងអស់​។ គាត់​អាច​ហ្វឹកហាត់​ជាមួយ​យើង​បាន​។ មាន​ការ​ធ្វើ​តេស្ត​ចំនួន​ពីរ​នៅ​ពីរ​ថ្ងៃ​បន្ទាប់​ទៀត ដូច្នេះ​គាត់​នឹង​ត្រូវ​ធ្វើ​តេស្ត​បន្ថែម​”​។​

​ប្រកួត​បន្ទាប់​របស់ Liverpool គឺ​ទៅ​ទឹកដី​របស់ Atalanta ក្នុង​ការប្រកួត Champions League នៅ​ថ្ងៃ​ពុធ​៕

​សាឡា​សនឹង​អាច​ហ្វឹកហាត់​វិញ​បាន ក្រោយ​តេស្ត​អវិជ្ជ​មាន​កូវី​ដ​១៩​ចំនួន​២​ដង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular