វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន AstraZeneca សហការ​ផលិត​ជាមួយ​សាកលវិទ្យាល័យ​អក់​ស្វត មាន​ប្រសិទ្ធភាព​៩០ ភាគរយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អង់គ្លេស ៖ ក្រុមហ៊ុន AstraZeneca បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៣​វិច្ឆិកា​នេះ​ថា ការសាកល្បង​ដំណាក់កាល​ចុងក្រោយ​បានបង្ហាញ​ថា វ៉ាក់សាំង​កូវី​ដ​១៩​របស់​ខ្លួន​ជាមួយ​​សាកលវិទ្យាល័យ​អក់​ស្វត​មាន​ប្រសិទ្ធភាព​រហូតដល់ ៩០ ភាគរយ​ក្នុង​ការការពារ​ជំងឺ​កូវី​ដ​១៩​។​

​លទ្ធផល​គឺ​ផ្អែក​លើ​ការវិភាគ​បណ្តោះអាសន្ន​នៃ​ការសាកល្បង​នៅ​សហរដ្ឋ​អាម៉េរិក​និង​ប្រេ​ស៊ីលនូ​វវ៉ាក់សាំង​ដែល​បង្កើត​ឡើង​ដោយសា​កល​វិទ្យាល័យ​អក់​ស្វត​និង​ផលិត​ដោយ​ក្រុមហ៊ុន AstraZeneca ។ ​ក្រុមហ៊ុន AstraZeneca និយាយថា​មិន​មាន​ការ​ដេក​ពេទ្យ​ឬ​ករណី​កូវី​ដ​១៩​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​នោះទេ​។​

​ការសាកល្បង​ព្យាបាល​នេះ​គឺ​ពិនិត្យ​មើល​ទៅលើ​របប​ដូ​សពីរ​ផ្សេងគ្នា​។ ដូស​ពាក់កណ្តាល​នៃ​វ៉ាក់សាំង​បន្ទាប់មក​គឺ​ដូសពេញ​លេញ​យ៉ាង​តិច​មួយ​ខែ​ដាច់ពីគ្នា មាន​ប្រសិទ្ធភាព ៩០ ភាគរយ​។ របប​ដូសទី​២ គឺ​ប្រើ​ដូសពេញ​លេញ ២ ដង​ក្នុង​រយៈពេល​មួយខែ មាន​ប្រសិទ្ធភាព ៦២ ភាគរយ​។ លទ្ធផល​រួមបញ្ចូល​គ្នា​បង្ហាញ​អត្រា​ប្រសិទ្ធភាព​ជា​មធ្យម ៧០ ភាគរយ​។​

​លោក​សាស្ត្រាចារ្យ អេន​ឌ្រូ ផូល​ឡាដ ប្រធាន​អ្នក​ស៊ើបអង្កេត​សម្រាប់​ការសាកល្បង​ព្យាបាល​នេះ និយាយថា​”​ការរកឃើញ​ទាំងនេះ​បង្ហាញ​ថា​យើង​មាន​វ៉ាក់សាំង​មាន​ប្រសិទ្ធិភាព​ដែល​អាច​ជួយសង្គ្រោះ​​ជីវិត​មនុស្ស​ជាច្រើន​។ គួរ​ឱ្យ​រំភើប យើង​បាន​រកឃើញថា របប​ដូ​ស​មួយ​ក្នុងចំណោ​មដូស​ទាំងពីរ​របស់​យើង មាន​ប្រសិទ្ធភាព​ប្រហែល ៩០ ភាគរយ​”៕

វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca សហការ​ផលិត​ជាមួយ​សាកលវិទ្យាល័យ​អក់​ស្វត​មាន​ប្រសិទ្ធភាព ៩០ ភាគរយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular