Home ព័ត៌មានជាតិ នយោបាយ ប្រតិភូ​ស្ថាន...

ប្រតិភូ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បំពេញ​ទស្សនៈកិច្ច​នៅ​ទីស្នាក់ការ DGB Financial Group

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​សហការី​កាលពី​ចុង​សប្ដាហ៍​នេះ​បាន​អញ្ជើញ​បំពេញ​ទស្សនៈកិច្ច និង​ជួបពិភាក្សា​ការងារ ជាមួយ​លោក Kim Tae Oh ប្រធាន​សម្ព័ន្ធ DGB Financial Group និង DGB Bank នៅ​ទីស្នាក់ការ​នាទី​ក្រុង​ថេ​ហ្គូ ដែល​បច្ចុប្បន្ន DGB Bank ក៏បាន​នឹង​កំពុងមាន​ប្រតិបត្តិការ​ជាច្រើន​សាខា​ផងដែរ​នៅ​កម្ពុជា​។​

​ក្នុងនោះ​លោក Kim Tae Oh ប្រធាន​សម្ព័ន្ធ DGB Financial Group បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​ស្ថានទូត​កម្ពុជា​ដែល​បាន​បំពេញ​ទស្សនៈកិច្ច​នៅ​ទីស្នាក់ការ​កណ្ដាល ហើយ​និង​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ទូត ដែល​បាន​ជួយ​បង្កលក្ខណៈ​ដល់​ធនាគារ ក៏ដូចជា​ការគាំទ្រ​ដល់​សេវាកម្ម​ធនាគារ​ដែល​កំ​ពុង​បំពេញ​ប្រតិបត្តិការ​ជាមួយនឹង​ប្រជាជន​កម្ពុជា ក៏ដូចជា​សហគមន៍​ក​ម្ពុ​ជា​នៅ​ប្រទេស​កូរ៉េ​។ ឆ្លៀត​ក្នុងឱកាស​នេះ​លោក​ប្រធាន​ក៏បាន​ស្នើសុំ​ឯកឧត្តម​ទូត ជួយ​ណែនាំ​បុគ្គលិក​សំខាន់ៗ​មួយចំនួន ដើម្បី​កាន់​មុខនាទី​សំខាន់ៗ​ក្នុង​ធនាគារ DGB Bank នៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះ​លោក ឡុង ឌី​ម៉​ង់ បាន​ទទួលយក​សំណើរ​នេះ​និង​បាន​លើកឡើងថា​៖ ក្រោយ​ដំណើរ​ទស្សនៈកិច្ច​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មកកាន់​សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​គោលនយោបាយ New Southern policy របស់លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន ប្រទេស​កម្ពុជា និង​កូរ៉េ បាន​ដំណើរការ និង​បញ្ចប់​ការចរចា​ជុំ​ទី​៣​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី FTA រវាង​ប្រទេស​ទាំងពីរ ហើយ​កាន់តែ​ល្អប្រសើរ​នោះ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្មីៗ​កន្លងទៅ​គឺ​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​នៃ​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ចិន ជប៉ុន អូស្ត្រាលី ញ៉ូ​សឺ​លេន RSEP​។​

លោក​អគ្គរាជទូត​បន្ត​ថា​៖ នេះ​ជា​ឱកាស និង​កាលានុវត្តភាព​ពិ​សេសមួយ​សម្រាប់​វិនិយោគ​កូរ៉េ និង​វិស័យ​ធនាគារ ដើម្បី​បណ្ដាក់ និង​ពង្រីក​ទុន​រកស៊ី​នៅ​កម្ពុជា ហើយក៏​ស្នើសុំ​លោក​ប្រធាន DGB Financial Group ដើម្បី​ពិនិត្យ​សិក្សា​លើ​ឱកាស​នេះ ដែល​ស្ថានទូត​នឹង​គាំទ្រ​បង្កលក្ខណៈ​។​ប្រតិភូ​ទាំងពីរ​ភាគី បាន​ជជែក​គ្នា​ដោយ​ភាព​ស្និត​ស្នាល និង​ទទួលទាន​អារ​ហារ​រួមគ្នា​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular