Home ព័ត៌មានជាតិ សង្គម មេរោគ​អេ​ដ​ស៏...

មេរោគ​អេ​ដ​ស៏​និង​ជំងឺ​អេ​ដ​ស៏​មិនទាន់​រត់​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​នៅឡើយ​ទេ

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ​ស៏​បានប្រកាសថា មេរោគ និង ជំងឺ​អេស​ដ៏​នៅ​មិនទាន់​បាត់​ទៅណា​ពី​កម្ពុជា​នៅឡើយ​ទេ ។

​ប្រភព​ដដែល​បាន​អះអាងថា តាម​ទិន្នន័យ​ថ្មី​ដែល​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ក្រោយ​ការប្រជុំ​បូកសរុប​នៅក្នុង​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុននេះ បាន​អះអាងថា នៅក្នុង​ឆ្នាំ ២០១៩ ទាំងមូល កម្ពុជា​នៅតែមាន​អ្នកស្លាប់​ដោយ​ជំងឺ​អេ​ដ​ស៏ ។

​ប្រភព​ដដែល​បាន​អះអាងថា អ្នក​ដែល​ស្លាប់​ដោយ​ជំងឺ​អេ​ដ​ស៏​នៅ​កម្ពុ​ជាមាន ១.៣០០ នាក់ ហើយ​អ្នក​ដែល​ផ្ទុក គឺមាន​ប្រមាណ​ជា ៧៣.០០០ នាក់ និង អ្នក​ដែល​ទទួល​សេវា​ប្រឆាំង​មេរោគ​អេ​ដ​ស៏ មាន ៦១.១៩៣ នាក់ ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា អត្រា​ប្រេ​វ៉ាឡង់​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ពី អាយុ ១៥ ដល់ ៤៩ ឆ្នាំ មាន​ចំនួន ០,៥ ភាគរយ ដូច្នេះ ចំនួន​ប៉ាន់ប្រមាណ​នៃ​អ្នក​ឆ្លង​ថ្មី មាន​ចំនួន ប្រមាណ​ជា ៧៨០ នាក់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular