Home ព័ត៌មានជាតិ អប់រំ អ្នកគ្រប់គ្រង...

អ្នកគ្រប់គ្រង និង​សិស្ស​នៅតាម​សាលា​ក្នុង​ខេត្តកោះកុង ពុំ​ប្រហែស​ទប់ស្កាត់​ការពារ​ជំងឺ​កូ​វីដ​១៩

ដោយៈ សុ​ផានី​តា​/​កោះកុង​:​នាយក​វិទ្យាល័យ បឋមសិក្សា និង​សិស្សានុសិស្ស​នៅក្នុង​ខេត្តកោះកុង អះអាងថា​ពួកគាត់​មិន​ធ្វេសប្រហែស ឡើយ​ចំពោះ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការពារ​ជំងឺ​កូ​វីដ ខណៈ​វា​បន្ត​លងបន្លាច​ដល់​មនុស្ស​គ្រប់គ្នា​។​

មុនពេល​អនុញ្ញាតឱ្យ​សិស្ស​ចូលក្នុង​បរិវេណ​សាលារៀន គឺមាន​អ្នកគ្រូ​លោកគ្រូ​ឈរ​ចាំ​នៅមុខ​ខ្លោងទ្វារ​រង់ចាំ​វាស់​ក​ម្ពៅ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ​លើ​ដៃ​របស់​សិស្ស​។ អ្វីដែល​សំខាន់​ទៀត​នោះ​គឺ​ការ​តម្រូវឱ្យ​ពាក់​ម៉ាស់​ជាប្រចាំ ព្រម​ទាំងអស់​រក្សា​គម្លាត​អង្គុយ​ឱ្យ​ឆ្ងាយ​ពីគ្នា​ជាដើម​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ផូ ប៊ុនធឿន នាយក​គ្រប់គ្រង​វិទ្យាល័យ​ចំណេះដឹង និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ២០២០​ប្រាប់​ដល់​កាសែត​រស្មី​កម្ពុជា​។​លោក ប៊ុនធឿន បន្ថែមថា រូបលោក និង​លោកគ្រូ​អ្នកគ្រូ បាន​គិតគូរ​ខ្លាំងណាស់​ចំពោះ​វិធាន​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​ដាក់ចេញ​អោយ​អនុវត្ត​ព្រមៗ​គ្នា បញ្ចៀស​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ត្បិត​លទ្ធផល​ពី​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​លើក​ក្នុង​ព្រឹ​ត្ត​ការណ៍​៣ វិច្ឆិកា គ្រា​មាន​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រឹម​ក​ទស្សនកិច្ច​នៅ​កម្ពុជា​បង្ហាញថា​អវិជ្ជា​មាន​ទាំង​អស់ពី​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​យ៉ាងណា​ក៏ដោយចុះ​។​

​ដោយឡែក​លោក ផាង បឿ​ង សាលាបឋមសិក្សា​ទី​រួម​ខេត្តកោះកុង រៀបរាប់​ដូចគ្នា​ដែរ​ពី​វិធាន​ការធ្វើ​អនាម័យ​ការពារ​ជំងឺ​កូ​វីដ​នេះ ផ្តោតទៅលើ​ការ​ការចាក់​មេក្រូ​ពីសារ​អប់រំ​ណែនាំ ប្រាប់​ផ្ទាល់​ទៅកាន់​អាណាព្យាបាល​សិស្ស​ព្រមទាំង​កុមារ​តូចៗ​ត្រូវ​ចេះ​ពាក់​ម៉ាស់ លាងដៃ​នឹង​ទឹកសាប៊ូ​ឮ​ដែល​ដាក់តាំង​នៅមុខ​ថ្នាក់រៀន​នីមួយៗ​។​បែបនេះ​លោក​ក៏​ត្អូញត្អែរ​ណាស់ដែរ​ពី​ការលំបាក​អប់រំ​ណែនាំ​កុមារ​តូច​ឱ្យ​ចេះ​ពាក់​ម៉ាស់ ព្រោះ​កម្រិត​នៃ​ការយល់ដឹង​របស់​ពួកគេ មិន​ដូច​សិស្ស​ធំ​កម្រិត​អនុ ឬ​វិទ្យាល័យ​ទេ​។​

​ទោះយ៉ាងណា​លោក​ផាង​បឿ​ង​បេ្ត​ជ្ញា​ចិត្ត​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​អាណាព្យាបាល​ចូលរួម​ប្រាប់​កូនៗ​របស់​ពួកគេ​បន្ថែម​ពី​វិធី​ការពារ​ជំងឺ​ដោយ​បញ្ហា​នេះ​ពុំ​អាចធ្វើ​តែ​ឯកឯង​បានទេ​ពោលគឺ​ចាំបាច់​មានការ​ចូលរួម​ទាំងអស់គ្នា​ទើប​មាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​បាន​។​

​ជា​ចំណុច​ប្រឈម​ចម្បង សាលារៀន​ពុំមាន​លទ្ធភាព​គ្រប់គ្រង​នឹង​ចេញ​ម៉ាស់​ជូន​សិស្ស​នោះទេ ដូច្នេះ​គណៈ​គ្រប់គ្រង​សាលារៀន​នៅ​ខេត្តកោះកុង​ទាំងពីរ ក៏​ស្នើសុំ​ដល់​សប្បុរសជន ព្រមទាំង​អាជ្ញាធរ​មន្ទីរជំនាញ បន្ត​ជួយឧបត្ថម្ភ​ជា​ម៉ាស់ ទឹក​អាល់កុល និង​សាប៊ូ បន្ថែម ក្នុង​គោលបំណង​ដើម្បី​ចាត់ចែង​ជូន​សិស្សានុសិស្ស​។​

​ទាក់ទិន​នឹង​ជំងឺ​កូ​វីដ យុវ​សិស្ស សុខ ណារិន និង​យុវតី តាំង គឹមហុង ជា​សិស្សានុសិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​ចំណេះដឹង និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង ថ្លែងថា មិន​ខុសពី​សិស្ស​ដ៏​ទៃ​ទេ គឺ​ពួកគេ​នៅតែ​ព្រួយបារម្ភ​ពី​ជំងឺ​កូ​វីដ​១៩​ដដែល​។ ហើយ​រឹតតែ​មិនដឹងថា​ពេលណា​ជំងឺ​កូ​វីដ​សាបសូន្យ​វិញ​ឡើយ​។​

​ក្រុម​សិស្សានុសិស្ស ដដែល អះអាងថា សព្វថ្ងៃនេះ​មិនថាតែ​នៅ​សាលារៀន ឬ​នៅផ្ទះ​ទេ គឺ​តែង​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​នា​យក​សាលា អ្នកគ្រូ​លោកគ្រូ ពី​វិធិ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​តាមរយៈ​លាងដៃ​នឹង​អាល់កុល សាប៊ូ ម៉ាស់ និង​អង្គុយ​រៀន​ឆ្ងាយ​ពីគ្នា ដើម្បី​ធានាបាន​ការមិន​ឆ្លង​បាន​។​

​លទ្ធផល​នេះ​ត្រូវបាន​ប្រកាស​ដោយ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្កា​ល់​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​កន្លងទៅ​ថ្មីៗ បង្ហាញថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​កម្រិត​ពិភពលោក (​ចំណោម​១៦៦​ប្រទេស​) និង​ស្ថិតនៅលើ​លេខ​រៀង​លើ​គេ​នៅក្នុង​កម្រិត​អាស៊ី ដែល​គេ​ទទួលស្គាល់ថា ជា​ប្រទេស​ដែលមាន​ស្ថានភាព​គ្រប់គ្រង​ការឆ្លង​រាលដាល និង​ការគ្រប់គ្រង​ផលប៉ះពាល់​បានល្អ​ជាងគេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular