Home ព័ត៌មានជាតិ នយោបាយ ​គ្រោង​ជ្រើសរ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្លះ​ធ្វើជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយមានជ័យ: ​នៅ​បន្ទាយមានជ័យ អ្នកជំនាញ​កងទ័ព​គ្រោង​ជ្រើសរើស​ទីតាំង​ខ្លះ​ធ្វើជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា ។​

​យោង​មន្ត្រី​យោធា​ចំពោះ​កិច្ច​វិមាន​ឈ្នះ​ឈ្នះ​និង​មន្ត្រី​អាជ្ញាធរ​ដែនដី​ឲ្យ​កាសែត​រស្មី​ក​ម្ព​ជា​ដឹង​កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​ថា ទីតាំង​ទី​១ ដែល​អាច​ជ្រើសរើស​នោះ មាន​ដូច​តំបន់​ការទូត​សាតាំង ស្ថិតនៅ​ភូមិ​ដូង ឃុំ​/​ស្រុក​ម៉ាឡៃ ដែលជា​អតីត​ទីតាំង​ធ្វើ​ពិធី​ទទួល​សាតាំង​ពី​ឯកអគ្គរាជទូត /​រដ្ឋទូត​ប្រទេស​នានា របស់​ប្រមុខរដ្ឋ​កម្ពុជា​នៃ​ភាគី​រដ្ឋាភិបាលចម្រុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៨២ -៨៩ ។

​តំបន់​នោះ គ្រប់​គ្រង់​អោយ​អតីត​ភាគី​កងទ័ព​ខ្មែរក្រហម ៤៥០ ។ ទីនោះ​ស្ថិតនៅ​ជិត​ច្រកព្រំដែន​ម៉ាឡៃ​និង​ព្រំដែន​ថៃ មិន​ដល់​មួយ​គីឡូម៉ែត្រ​ឡើយ​។​ទីនោះ​ជា​អតីត​អគារ​ទទួល​សាតាំង ផ្ទះ​ភ្ញៀវ​បរទេស សាល​មហោស្រព​(​សិល្បៈ​) ផ្អះ​បាយ និង​ជុំវិញ​ជា​លំនៅដ្ឋាន​លោក​អៀង សារី លំនៅដ្ឋាន​ក្រុម​បញ្ញាជន​ខ្មែរក្រហម …​។​

​ប្រភព​បន្តថា ទីតាំង​ទី​ពីរ នៅ​តំបន់​អតីត​យោធា​ខ្មែរក្រហម​ដែរ​នៅ​ភ្នំ​ប្រាក់ ៥១៩ ដែលជា​ទីបញ្ជាការ​ក្បាល​ម៉ា​សុ​ី​ន​ចាត់តាំង​នយោបាយ និង​យោធា ហើយ​ប៉ុល ពត បាន​ចល័ត​និង​ស្នាក់នៅ​អំឡុង​ទសវត្សរ៍​ទី​៨០ ។​តំបន់ភ្នំ​ប្រាក់​ស្ថិតនៅ​ភូមិ​ក្តិ​ប​ថ្ម​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ឬ​ចំណាយ​មិន​ដល់​១​គម​ទេពី​ព្រំដែន​ថៃ ។​ហើយ​ស្ថិតនៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​៣៧,៣៨,៣៩​និង​៤០ ។​ទីនោះ ជា​អតីត​ទីតាំង ផ្ទះ​ប៉ុល ពត ផ្ទះបាយ​ប៉ុលពត​.​រោង​កែឆ្នៃ​នៃ​គ្រាប់​និង​សាលា​នយោបាយ​និង​អាងទឹក ។​

​មន្ត្រី​បន្តថា ការគ្រោង​ជ្រើសរើស​ដើម្បី​កសាង​ឡើងវិញ​ជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នោះ គី​មានបំណង ធ្វើ​កំណត់ ហេតុ​រក្សា ទុក ជា​ប្រវត្តិសាស្ត្រ សំរាប់ កូនចៅ​ជំនាន់​ក្រោយ​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​សង្គ្រាម​នៅ​កម្ពុជា ។​

​ទោះយ៉ាងណា នៅ​តំបន់​អតីត​សង្គ្រាម​សំខាន់ៗ​ជាច្រើន​ចំណុច​/​គោលដៅ​ទៀត មិនទាន់​ត្រូវបាន​ក្រុមការងារ​ចុះ​ពិនិត្យ​និង​គ្រោង​ជ្រើសរើស​ដូច​តំបន់​ខាងលើ​នៅឡើយ ។​
​ក្នុងនោះ មាន​អតីត​ទីប​ញ្ជ​ការ​កណ្តាល​នៃ​កងទ័ព​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​(KP) នៅ​ម្តុំ​ផ្សា​របឹង​ត្រកួន​និង ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​វីរជន យុទ្ធជន យុទ្ធ​នារី​នៃ​កងទ័ព​ចលនា​តស៊ូ​ខ្មែរ​មិនមែន​កុំមុយនីស្ត​នេះ​នៅ​ខាងលិច​នោះ ស្ថិតនៅ​ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ។

​អតីត​ទីតាំង​មហោស្រព​លោកតា​សី​ន សាន នៅ​ភូមិ​បឹង​តា​ស្រី​(​មហោស្រព​)​ឃុំ​គោក​រមៀត ដែរ​និង​អតីត​ជំរំ​ជនភៀសខ្លួន​ខ្មែរ​ធំៗ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ស្វាយចេក អូរជ្រៅ នា​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក៏​មិនបាន​ជ្រើសរើស​នៅឡើយ ។​

​រីឯ អតីត​មូលដ្ឋាន​សំខាន់ៗ​របស់​កងទ័ព​ប្រជាជន​បដិវត្ត​កម្ពុជា ក៏​មិនទាន់បាន​ចុះ​ពិនិត្យ​និង​គ្រោង​ជ្រើសរើស​នៅឡើយ​ដែរ ។​

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អមដំណើរ​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​ប្រតិភូ​បាន​អញ្ជើញ​លើក​ស្លាក​តំបន់​ប្រវត្តិសាស្ត្រ​យោធា​សាតាំង​ម៉​ឡៃ ។​
​ដល់​រសៀល​ថ្ងៃទី ២០ វិច្ឆិកា ២០២០ លោក​យ៉ែម សារឿន តំណាង​ជួសមុខ​ឲ្យ​ក្រុមការងារ​ចំពោះ​កិច្ច​វិមាន​ឈ្នះ​ឈ្នះ និង​មន្ត្រី​ក្រុមការងារ​បាន​ជូន​ដំណើរ​លោក​អ៊ុ រាត្រី ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ភ្នំ​ប្រាក់​ស្រុក​ថ្មពួក ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular