Home ព័ត៌មានជាតិ សន្តិសុខ ជនជាតិ​ចិន​បើ...

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់​

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: រថយន្ត​មួយគ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នា​ក់ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ លេខ​២៣៣ ខាងកើត​ស្តុ​ប​សន្ធរម៉ុក​ប្រហែល​ជាង​១០០​ម៉ែត្រ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពីមួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IF-3027 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ស្តា​រិច​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB-2571 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុងទិសដៅ​ពី​លិចទៅ​កើត (​បញ្ច្រាសទិស​គ្នា​)​បាន​បត់​ឆ្វេង​មក​ផ្លូវ​លេខ​២៣៣ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​បោក​នឹង​ថ្នល់​រងរបួស​ធ្ងន់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular