Home ព័ត៌មានជាតិ សង្គម រដូវវស្សា​ឆ្ន...

រដូវវស្សា​ឆ្នាំ​២០២០​ចូលដល់​ទីបញ្ចប់ អាកាសធាតុ​ត្រជាក់​ចាប់ផ្តើម​មកដល់

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សន្មត​ថា​រដូវវស្សា​ឆ្នាំ​២០២០​បានបញ្ចប់​ជា​ស្ថាពរ​នៅត្រឹម​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ការជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​សម្រាប់​រយៈពេល​ពីថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ដល់​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០២០​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។

នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​សម្ពាធ​ខ្ពស់​ Sub-Tropic ​បាន​រំ​កឹ​ល​ចុះក្រោម​ក​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦ​សាន្ត​កម្រិត​បង្គួរ​។ សីតុណ្ហភាព​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​ចាប់ផ្តើម​ចុះ​ត្រជាក់​តិចៗ​ហើយ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular