ដោយៈអូរស្មាច់/ឧត្តរមានជ័យៈដើម្បីធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងនិងក្រៅពន្ធនាគារខេត្តនិងកំណត់ភូមិសាស្ត្រ បម្រើឱ្យកិច្ចការពារនិងវិធីសាស្ត្រអន្តរាគមន៍គាំទ្រ ឲ្យបានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ចៃដន្យកើតឡើងនិងធ្វើកិច្ចសហប្រតិបត្តិការជំនាញរវាងមន្ត្រីពន្ធនាគារខេត្តនិងកម្លាំងស្នងការនគរបាលខេត្តប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោកស៊ី ប្រសិទ្ធ បានជំរុញដល់មន្ត្រីលើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅមណ្ឌលអប់រំកែប្រែពន្ធនាគារខេត្ត។
ការលើកឡើងនេះក្នុងកិច្ចប្រជុំនៅសាលប្រជុំស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកលោក ប៉ែន កុសល្យ អភិបាល អភិបាលរងខេត្ត, អភិបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីជំនាញមួយចំនួនទៀត៕