ដោយៈរ៉ាម៉ន/ភ្នំពេញៈ ដើម្បីពន្លឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនោះ លោកអភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៣ វិច្ឆិកា បានអញ្ជើញចុះហត្ថលេខាឯកសារនានាដល់ការរិយាល័យច្រកចេញចូលតែមួយខណ្ឌទួលគោកតែម្ដង។
ក្នុងនោះលោកអភិបាលខណ្ឌទួលគោកបានណែនាំដល់មន្ត្រី និងបុគ្គលិកនៅការិយាល័យច្រកចេញចូលតែមួយខណ្ឌទួលគោកធ្វើការបម្រើប្រជាពលរដ្ឋឱ្យមាន ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពតាមគោលការណ៍របស់រដ្ឋបាលខណ្ឌទួលគោក៕