Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រធាន​មន្ទីរ...

ប្រធាន​មន្ទីរ​កសិកម្ម​:​ការប្រមូល​ផល​ស្រូវស្រាល​នៅ​ខេត្តបាត់ដំបង​សម្រេចបាន​៧៥​ភាគរយ​

​ដោយ​:​គ្រញូង​/​បាត់ដំបងៈ លោក​ឈឹម វ​ជិ​រ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​
បាត់ដំបង​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​គិត​មកដល់​ថ្ងៃទី​៣៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ការប្រមូល​ផល​ ស្រូវស្រាល​សម្រេចបាន​១៤៣.០៦១​ហិកតា​ស្មើនឹង​៧៥​ភាគរយ​លើ​ផ្ទៃដី​អនុ​ប​ត្ត ២០៣.៣៨៤​ហិកតា សរុប​បាន​៣.៨១៧​តោន ក្នុងនោះ​ខូចខាត​១២.៣៣០​ហិកតា​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ដោយឡែក​ស្រូវកណ្តាល​ប្រមូល​ផល​បាន ១២.៤៧៦​ហិកតា ស្មើ​១២,៤០​ភាគរយ​លើ​ផ្ទៃដី​អនុវត្ត​១១៩.១៣៩​ហិកតា ប្រមូល​ផល​បាន​២.៩២៨​តោន និង​ខូចខាត​អស់​១៨.៥២៣​ហិកតា​។​ចំណែក​ស្រូវធ្ងន់ ស្រូវចម្ការ​និង​ស្រូវ​ឡើង​ទឹក​គ្មាន​។​

​លោក​ឈឹម វ​ជិ​រ៉ា បាន​បញ្ជាក់ថា​ចំពោះ​តម្លៃ​ទីផ្សារ​ស្រូវ​រំដួល​សើម​ថ្លៃ​១.១១៣​រៀល​ក្នុង​១​គីឡូក្រាម ស្រូវ​សែន​ក្រអូប​សើម​តម្លៃ​ពី​១.០៧៧​ទៅ​១.១០០​រៀល​ឬ​(៨,៣​បាត​)​ក្នុង​១​គីឡូក្រាម ស្រូវ​ណាំ​ខុង​ប៊​ង​(៥០៤)​តម្លៃ​៩៣៤​រៀល​ឬ​៧,២​បាត​ក្នុង​១​គីឡូក្រាម តម្លៃ​ពោតក្រហម​ទាំង​ស្នូល​ថ្លៃ​៤៨០​រៀល​ក្នុង​១​គីឡូក្រាម និង​ដំឡូង​មី​ថ្លៃ​១៩៥​រៀល​ក្នុង​១​គីឡូក្រាម​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹងថា​ក្រោយពេល​ទឹក​ស្រក និង​ទទួលបាន​អំណោយ​ពូជស្រូវ​ពីស​ម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​
​សួង​មហាផ្ទៃ​រួ​ក្នុង​១​គ្រួសារ​១០០​គីឡូក្រាម​រួចមក​ពួកគាត់​បានចាប់ផ្តើម​ភ្ជួរ​រាស់​ដី​សាបព្រោះ​បង្កបង្កើនផល​ស្រូវ​សារជាថ្មី​ដើម្បី​ស្តារ​ជីវភាព​ពួកគាត់​ឡើងវិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular