ដោយៈបាយ័ន/សៀមរាបៈ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ លោក អ៊ឹង ហឿន កាលពីថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:២០នាទី បានទទួលមរណភាពក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា សពលោក អ៊ឹង ហឿន តម្ដល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋានសព ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ខាងត្បូងផ្លូវបំបែកក្រវាត់ក្រុងចម្ងាយប្រមាណ ២៥០ ម៉ែត្រ។ ការជូនដំណឹងនេះទុកជាការគោរពអញ្ជើញសាច់ញាតិជិតឆ្ងាយ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ចូលរួមក្នុងពិធី៕