ដោយ:គ្រញូង/បាត់ដំបង:នៅព្រឹកថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ២០២០នេះលោក អ៊ិត គឹមស្រ៊ន និងលោកស្រីព្រមទាំងក្រុមគ្រួសារ ជាអាជីវករនៅក្រុងបាត់ដំបងលោកលោកស្រីជាម្ចាស់ឱសថស្ថានពន្លឺចន្ទនៅក្រុងបាត់ដំបងនិងគ្រួសារបាននាំយកឱសថចំនួន៤មុខដែលមានតម្លៃជាទឹកប្រាក់ចំនួន៥០០ដុល្លាអាមេរិកទៅប្រគល់ជូនដល់មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់សម្រាប់ការព្យាបាលជំងឺ។
លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធជាអ្នកដឹកនាំនៅក្នុងមន្ទីរពេទ្យតំណាងលោកឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសនេះ៕