Home ហោរាសាស្ត្រ ថ្ងៃអង្គារ ទី...

ថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកាឆ្នាំ២០២០​

ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​វិញ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា​រឿង​អាក់អន់ចិត្ត ហើយ​ខ្លះ​អាចឈាន​ដល់​ការគុំកួន​សងសឹក​ណាមួយ​មកវិញ​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​ពីព្រោះ​ងាយ​ជួបប្រទះ​ណាស់​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​ឬ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​និង​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​អសារ​ឥត​ការ​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​តោង​តែ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ឬ​ប្រគល់​កិច្ចការងារ​អ្វីមួយ​ឱ្យ​ត្រូវ​រែកពន់​ផល​លំបាក​ផង​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕
​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​មិន​ទៀងទាត់​ពីព្រោះ​ពេលខ្លះ​ល្អ ឯ​ពេលខ្លះ​អាក្រក់​ពោលគឺ​ពេលខ្លះ​មានរឿង​រាវ​យាយី​ឯ​ពេលខ្លះទៀត​មានការ​សប្បាយ​ក្អាកក្អាយ​។​ដូចជា​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​មិន​គិតគូរ​នោះឡើយ​ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​តែងមាន​ជាប់​ជានិច្ច​។​សម្រាប់​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ពិសេស​តែង​កើត​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​ថែមទៀត​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​វិញ​មានការ​រីក​លូត​
​លាស់​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយក្រោយ​៕
​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រុក​ការងារ​ឬ​ចុះ​ប្រកប​កិច្ចការ​អ្វី​តែង​ធ្វើ​ថ្ងៃនេះ​បាន​ហើយពី​ព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ប្រសើរ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​ព្រោះ​តែង​អាច​ជោគជ័យ​ដូច​គាប់​បំណង​៕
ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រាវ​សៅហ្មង និង​មានរឿង​រាវ​យាយី​ច្រើន​ដែលនាំឱ្យ​សៅហ្មង​មិនតិច​ដែរ​ទេ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​ស្រុះចិត្ត​ស្រុះ​គំនិត​គ្នា​ហើយ​ដាច់ខាត​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តាម​ការ​រឹងទទឹង​ឡើយ​ទើប​មិនមាន​បញ្ហា​ចោទឡើង​នាំ​ពិបាក​ទប់ទល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​ហើយ​ត្រូវ​រើបម្រះ​ខ្លាំង​ទើប​អាច​ជោគជ័យ​ទៅរួច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នា​ណាស់ដែរ​៕
​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕
​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​នូវ​ភាពរអាក់រអួល​ច្រើន​ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​មិនទាន់​ធ្វើ​លោកអ្នក​តោង​រិះរក​បំពេញ​នោះ​ទើប​បញ្ហា​ដែល​ធ្លាប់តែ​ស្មុគស្មាញ​នឹង​ផ្លាស់ប្តូរ​មក​ប្រសើរ​ឡើងវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ហេតុនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល​ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕
ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​មាន​ភាព​ភ្លឺ​ថ្លា​និង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕
​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​មាន​ក្រុមមនុស្ស​ប្រកែប្រកាន់​និង​ចាប់​ថ្នាំងថ្នាក់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ ក្រៅពីនេះ​បើ​លោកអ្នក​ជ្រើសរើស​ក្នុងការ​ប្រកបមុខរប​រ​អ្វីមួយ​ចូរ​ចេះ​សម្លឹងមើល​ឱ្យបាន​ត្រឹមត្រូវ​ទើប​អាច​ប្រមូល​ផល​កម្រៃ​ទៅនា​ថ្ងៃ​ខាងមុខ​គ្រាន់​ធូរធា​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ការប្រទាំងប្រទើស​និង​ក្រុមមនុស្ស​យាយី​ច្រើន ។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែកពន់​កម្មក្រាស​នៅពេល​ក្រោយ​៕
ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​គ្រាន់​គាប់ប្រសើរ​វិញ​បន្ទាប់ពី​បាន​ពុះពារ​ផល​លំបាក​ការងារ​អស់​រយះពេល​ជាច្រើន​ថ្ងៃ​កន្លងមក​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីកដុះដាល​យឺត​ណាស់ ហើយ​ពិសេស​កើតមាន​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​ពីព្រោះ​មាន​ក្រុមមនុស្ស​ឈ្នានីស​ព្យាបាទ ម្ល៉ោះហើយ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើបបាន​សុខ​ស្រួលខ្លួន​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើត​បញ្ហា​នៅពេល​ក្រោយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​ដោយសារតែ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕
​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​ការប្រកប​ការងា​រ​កុំ​អាង​ធ្វើតាម​ទម្លាប់​ឬ​ធ្វើ​តាមចិត្ត​ប្រយ័ត្ន​បាន​សេចក្តី​ទុក្ខលំបាក​ត្រឡប់មកវិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រយ័ត្នប្រយែង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​សព្វមួយដង ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​ណាមួយ​ឡើង​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular