Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​អ្នកនេសាទ​ថា...

​អ្នកនេសាទ​ថា ឃើញ​ក្រពើ​កូន​ក្រពើ​ពីរ​ក្បាល​នៅ​ប្រឡាយ​នា​ព្រំប្រទល់​ស្រុក​មង្គល​បូរី​

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:អ្នកនេសាទ​និយាយថា​ខ្លួន​បាន​ប្រទះឃើញ​កូន​ក្រពើ​ពីរ​ក្បាល​នៅ​ប្រឡាយ​នា​ព្រំប្រទល់​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ ។ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច មិនទាន់​យល់ស្រប​ហើយ​ព្យាយាម​ស្រាវជ្រាវ​ឲ្យ​បាន​ច្បា​ស់សិន ជាជាង​ការប្រើ​ដំណឹង​នេះ​ក្នុង​បំណង​បង្អើល​ឬ​បំប៉ោង ។​

​កសិករ​អ្នកនេសាទ​នៅ​ភូមិ​ព្រែករ​ពៅ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​និង​អ្នកនេសាទ​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​ថា​រយៈពេល​១-២​ថ្ងៃ​មកនេះ​គេ​បាន​ប្រទះឃើញ​កូន​ក្រពើ​ពីរ ក្បាល​(​ទំហំ​ប៉ុន​កំភួនជើង ប្រវែង​ជិត​២​ម៉ែត្រ​)​ផុស​ហែល​នៅក្នុង​ប្រឡាយទឹក​ស្ពាន​យួន​និង​ប្រឡាយ​ស្ពាន​តា​ផាន់​ក្នុងភូមិ​សាស្ត្រ​ព្រំប្រទល់​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ ។​ពលរដ្ឋ បាន​ស្នើសុំ​ការគាំទ្រ​និង​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​កងកម្លាំង​និង​ជំនាញ​ដើម្បី​ចាប់​កូន​ក្រពើ​នោះ ទៅ​ទុក​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ដើម្បី​រក្សា​សុវត្ថិភាព​ទាំង​មនុស្ស ទាំង​ក្រពើ ។​

​ទាក់ទិន​ករណីនេះ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក​វរសេនីយ៍​ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​ចុះ​ស្រាវជ្រាវ​ព័ត៌មាន​នេះហើយ ហើយ​បាន​ឲ្យ​ដឹងថា ការផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​ជាមួយ​ពលរដ្ឋ​និង​អ្នកនេសាទ ក៏ដូចជា​ជំនាញ​ជលផល​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​លទ្ធផល​បឋម​ថា មិនទាន់មាន​តម្រុយ​បានឃើញ​កូន​ក្រពើ​នោះ​នៅឡើយ​ទេ ។​ហេតុនេះ មន្ត្រី​ត្រូវ​បន្ត​ស្រាវជ្រាវ​បន្ត​ឲ្យ​បានច្បាស់លាស់​សិន ជាជាង​ការប្រើ​ដំណឹង​នេះ​ក្នុង​បំណង​បង្អើល​ឬ​បំប៉ោង ។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា សប្តាហ៍​មុននេះ កសិករ​អ្នកនេសាទ​ម្នា​ក់នៅ​សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ ប្រទះឃើញ​កូន​ក្រពើ​១​ក្បាល​ទំហំ​ប៉ុន​កជើង ប្រវែង​ជាង​១​ម៉ែត្រ​ដែល​ជាប់​មង​ដាក់​ត្រី ស្ថិតនៅ​ក្នុងភូមិ​ព្រះ អង្គ សង្កាត់ កោះ ពង​សត្វ ក្រុង សិរីសោភ័ណ ។​
​សូម​រំលឹកថា កូន​ក្រពើ​ដែល​បាត់​ពី​កសិដ្ឋាន​មួយ​នៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ បាត់​រហូត​តាំង​ណី​ទឹកជំនន់​ដល់​ទឹកសម្រក ។​

​លោក​ហួត សា​វឺ ចៅសង្កាត់​ភ្នៀ​ត​ឲ្យ​ដឹង​កន្លងមក​ថា កាលពី​ទឹកជំនន់​ខ្លាំង​លិចលង់​សង្កាត់​នេះ​និង​សង្កាត់​នានា​នៃ​ក្រុង លោក​បានប្រកាស​អោយមាន​ការប្រុងប្រយ័ត្ន​ពី​ការ​រួច​បាត់​កូន​ក្រពើ​អាច​១​ក្បាល​ពី​កសិដ្ឋាន​១​នៅក្នុង​សង្កាត់​នេះ ។​
​ប៉ុន្តែ​តាំងពី​ទឹកជំនន់​រហូតដល់​ទឹកសម្រក​ជិត​អស់នេះ ក៏​នៅ​មិនឃើញ​ឬ​បាត់​ឈឹង សូម​ឲ្យ​បាត់​រហូត​ទៅ​ចុះ ។​

​យោង​សហគមន៍​ចិញ្ចឹម​ក្រពើ​ឲ្យ​ដឹងថា នៅក្នុង​សង្កាត់​ភ្នៀ​ត​និង​កោះ​ពង​សត្វ មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​២​កន្លែង ដែលមាន​ក្រពើ​រាប់រយ​ក្បាល​ដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular