Home ព័ត៌មានជាតិ សន្តិសុខ ដក​បញ្ឈរជើង ន...

ដក​បញ្ឈរជើង នគរបាល​ចរាចរណ៍ ៤​នាក់ ដែល​ប្រើ​អំពើហិង្សា លើ​អ្នកបើកបរ រថយន្ត​ល្មើសច្បាប់​

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល ខេត្តស្វាយរៀង បានសម្រេច​ដក​បញ្ឈរ​ជើង នគរបាល​ចរាចរណ៍ ៤ នាក់ ដែល​បាន​ប្រើ​អំពើហិង្សា លើ​អ្នកបើកបរ រថយន្ត​ល្មើសច្បាប់ ។ អំពើហិង្សា រវាង​មន្ត្រីនគរបាល​ចរាចរ​ណ៍ និង​អ្នកបើកបរ រថយន្ត​ល្មើសច្បាប់​នេះ កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្របែក ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។

​អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា បាន​ថ្លែងថាៈ នគរបាល​ចរាចរណ៍ បានដាក់​គោលដៅ ត្រួតពិនិត្យ​ល្បឿន លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៦-១១៧ បាន​ពិនិត្យឃើញ​រថយន្ត​ម៉ាក តូយ៉ូតា ស៊ីណា ពាក់​ផ្លាកលេខ ភ្នំពេញ 2BI-6754 បើកបរ​ដោយ​ឈ្មោះ លាស់ ពុធ​ធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ អ្នក​បើកឡាន​តាក់ស៊ី ដោយ​ប្រើប្រាស់​ល្បឿន ៩៦ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ។​

​យោងតាម​សេចក្តីបំភ្លឺ​ព័ត៌មាន បានបញ្ជាក់​ថាៈ សមត្ថកិច្ច បាន​ឃាត់​រថយន្ត​នេះ ប៉ុន្តែ​អ្នកបើកបរ បាន​បើក​រត់គេច ចូល​តាម​ផ្លូវលំ ទើប​សមត្ថកិច្ច ដេញតាម រួច​អញ្ជើញ​អ្នកបើកបរ អោយមក​ប៉ុស្តិ៍​រដ្ឋបាល តែ​អ្នកបើកបរ មិន​ព្រម​មក​តាម​សមត្ថកិច្ច​ទេ រហូត​មានការ​ប៉ះទង្គិច ជា​អំពើហិង្សា​តែម្តង ។​

​ក្រោយមក អ្នកបើកបរ បាន​យល់ព្រម ទទួល​ការផាកពិន័យ តាមច្បាប់ ។ ចំណែក​សមត្ថកិច្ច បាន​សុំទោស និង​សម្របសម្រួល​គ្នា ជាមួយ​អ្នកបើកបរ ។

​ទោះបីយ៉ាងណា បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល ខេត្តស្វាយរៀង បានសម្រេច​ដក​បញ្ឈរ​ជើង នគរបាល​ចរាចរណ៍ ៤ នាក់ ដើម្បី​ដាក់វិន័យ តាម​វិន័យ​របស់ កងកម្លាំង​នគរបាលជាតិ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular