Home កីឡា CL : Chelsea,...

CL : Chelsea, Sevilla, Juventus និង Barcelona ឈ្នះ​យប់​នេះ​នឹង​កក់​កៅអី​វគ្គ ១៦ ក្រុម​ចុងក្រោយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ រាត្រី​នេះ ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់ Eufa Champions League នឹង​ឈាន​ចូលដល់​ជុំ​ទី​៥​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ក្នុងនោះ​មាន ៤ ក្រុម​នឹង​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម​ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​ឈ្នះ​យប់​នេះ គឺ Chelsea, Sevilla, Juventus និង Barcelona ។​

* ពូ​ល E

​ជំនួប​យប់​នេះ​គឺ Krasnodar vs Sevilla និង Rennes vs Chelsea ។ ប្រកួត ៤ ជុំ​មកនេះ Chelsea ឈរ​នៅ​លេខ ១ មាន ៧ ពិន្ទុ​ស្មើនឹង Sevilla ដែល​ឈរ​នៅ​លេខ​២​។ ក្រុម Rennes និង Krasnodar ឈរ​នៅ​បាត​តារាង មាន​១​ពិន្ទុ​ស្មើគ្នា​។

​រាត្រី​នេះ​ជា​ការប្រកួត​មួយ​ដែល​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា Chelsea និង Sevilla មានលទ្ធភាព​ឈ្នះ​ខ្ពស់​ដើម្បី​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។

* ពូ​ល F

​ជំនួប​យប់​នេះ​គឺ Dortmund vs Club Brugge និង Lazio vs Zenit St. Petersburg​។ Dortmund (៦​ពិន្ទុ​) ឈ្នះ​២​លើក​ចុង​ក្រោយ​ក្នុង CL ដូច្នេះ​សង្ឃឹម​ឈ្នះ​ខ្ពស់​លើ Club Brugge (៤​ពិន្ទុ​) ដែល​លេង​២​លើក​ចុង​ក្រោយ​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ទេ​។

Lazio លេង​ចុងក្រោយ​ស្មើ​នៅ​ទឹកដី​របស់ Zenit ទាំង​ត្រដាបត្រដួស ប៊ិះ​តែ​នឹង​ចាញ់​ទៀត​។ ការប្រកួត​ថ្ងៃនេះ​ក៏​ច្បាស់​ជា​តឹង​ដូច​ប្រកួត​មុន ដោយ​គ្រាន់តែ Lazio មានប្រៀប​ជាង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​

* ពូ​ល G
​ជំនួប​យប់​នេះ​គឺ Dinamo Kiev vs Barcelona និង Juventus vs Ferencvarosi​។ ក្រុម​អ្នក​មាន​បុណ្យ Barcelona (៩​ពិន្ទុ​) នឹង​ឆ្លង​ទៅ​វគ្គ​បន្ទាប់ ប្រសិនបើ​ឈ្នះ​យប់​នេះ ហើយ​ពួកគេ​រំពឹង​ធ្វើបាន​នៅ​យប់​នេះ ខណៈ​ធ្វើដំណើរ​ទៅ​ទឹកដី​របស់​ក្រុម​អ៊ុ​យក្រែន Dinamo Kiev (១​ពិន្ទុ​) ដែល​មាន​ប្រវត្តិ​អន់​ជាមួយ​ក្រុម​មក​ពី​អេ​ស្ប៉ា​ញ​។​

Juventus (៧​ពិន្ទុ​) មិន​ពិបាក​ឆ្លង​ទៅ​វគ្គ​បន្ទាប់​នោះទេ ប៉ុន្តែ​សំណួរ​សំខាន់​គឺ​តើ​ពួកគេ​អាច​ជា​ជ័យលាភី​ក្នុង​ពូ​ល G ឬ​អត់​។ ក្រុម​ហុងគ្រី Ferencvaros គ្មាន​គីឡូ​អី​ទប់​សេះបង្កង់​ជាប់​នោះទេ​។​

* ពូ​ល H
​ជំនួប​យប់​នេះ​គឺ Manchester Utd vs Istanbul BB និង PSG vs RB Leipzig​។ ក្រុម​បិសាច​ក្រហម Man Utd (៦​ពិន្ទុ​) មានឱកាស​ខ្ពស់​ក្នុងការ​យកឈ្នះ​លើ​ក្រុម​តួ​ក​គី Istanbul BB (៣​ពិន្ទុ​) ព្រោះ​មាន​ប្រៀប​ក្នុង​ទឹកដី​។ Istanbul មិន​ដែល​មាន​ប្រវត្តិ​ស៊ុត​ចូល​ក្រុម​មក​ពី​អង់គ្លេស​នោះ​ទេ កុំថាឡើយ​ឈ្នះ​។

PSG (៣​ពិន្ទុ​) ចង់​ឈ្នះ​ខ្លាំង​ណាស់​យប់​នេះ ប៉ុន្តែ RB Leipzig (៦​ពិន្ទុ​) មិនមែន​ជា​ក្រុម​គីឡូ​ខ្សោយ​នោះទេ​។ ប្រកួត​ចុងក្រោយ ក្រុម​អាល្លឺម៉ង់ Leipzig យកឈ្នះ​លើ​ជើងឯក​បារាំង PSG ២-១​។ ដោយហេតុ​ថា​ក្រុម​ទាំង​ពីរ​ត្រូវការ​ពិន្ទុ​ដូចគ្នា គេ​រំពឹង​មាន​គ្រាប់​បាល់​ស៊ុត​គ្នា​ទៅវិញទៅមក​ច្រើន​គ្រាប់​។​

​ការព្យាករណ៍ CL យប់​នេះ ៖

00:55 Krasnodar 0-4 Sevilla
00:55 Rennes 0-1 Chelsea
03:00 Dinamo Kiev 1-4 Barcelona
03:00 Dortmund 4-0 Club Brugge
03:00 Juventus 4-0 Ferencvarosi
03:00 Lazio 2-1 Zenit St. Petersburg
03:00 Manchester Utd 5-0 Istanbul BB
03:00 PSG 3-2 RB Leipzig

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular