Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី​ផ្អា...

ម៉ាឡេស៊ី​ផ្អាក​ការផលិត​នៅ​រោងចក្រ​ស្រោមដៃ​ចំនួន​២៨ បន្ទាប់​ពី​កម្មករ​ជាង​២​ពាន់​នាក់​តេស្ត​វិជ្ជ​មានកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​គូ​ឡា​ឡាំ​ពួ ៖ ក្រុមហ៊ុន​ផលិត​ស្រោមដៃ Top Glove របស់​ម៉ាឡេស៊ី​នឹង​ផ្អាក​ប្រតិបត្តិការ​នៅ​ក្នុង​រោងចក្រ​ចំនួន ២៨ របស់​ខ្លួន​នៅ​ទីក្រុង​ក្លាង រដ្ឋ​សេ​ឡាន​ហ្គ័​រ បន្ទាប់​ពី​កម្មករ​ជាង ២ ពាន់​នាក់​បាន​ធ្វើ​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​។​

​ទេសរដ្ឋមន្ត្រី (​ទទួល​កិច្ចការ​សន្តិសុខ​) លោក អ៊ី​ស្មា​អ៊ី​ល យ៉ា​កូប បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ២៣ ខែវិច្ឆិកា​ថា​ការបិទ​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​និង​ការធ្វើ​ចត្តា​ឡី​ស័ក​ចំពោះ​បុគ្គលិក​កម្មករ​​នៅ​រោងចក្រ​ផលិត​ស្រោមដៃ​ធំ​បំផុត​នៅលើ​ពិភពលោក​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​និយាយ​នៅ​សន្និសីទកាសែត​ថា “​ខ្ញុំ​បាន​ជ្រាប​ដំណឹង​ថា ថ្ងៃនេះ​តែមួយ មាន​ករណី​វិជ្ជមាន​ជាង ១.០៦៧ នាក់​។ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​កិច្ចប្រជុំ​ថ្ងៃនេះ​បាន​​យល់ព្រម​បិទ​រោងចក្រ Top Glove ទាំង ២៨ នៅ​ទីក្រុង​ក្លា​ង ជា​ដំណាក់កាល ដើម្បី​ឱ្យ​កម្មករ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​និង​ការដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា​”​។​

​លោក​បាន​បន្ថែមថា ករណី​វិជ្ជមាន​ចំនួន ១.៨៨៩ នាក់​ត្រូវបាន​កត់ត្រា​កាលពី​ថ្ងៃ​ចន្ទ​។​

​អគ្គនាយក​សុខាភិបាល​លោក នួ ហ៊ី​សាម អាប់ឌូ​ឡា បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក​មួយ​នៅ​យប់​ថ្ងៃ​ចន្ទ​ថា មនុស្ស​សរុប​ចំនួន ៥.៧៦៧ នាក់​នៅក្នុង​ចង្កោម​ដែល​ជាប់​ទាក់ទង​នឹង​រោងចក្រ Top Glove ត្រូវបាន​ធ្វើតេស្ត ហើយ ២.៥២៤ នាក់​ត្រូវ​បាន​បញ្ជាក់ថា​មានកូ​វីដ​១៩​។​

​ក្នុងនោះ​មាន​អ្នកជំងឺ​ចំនួន ២.៤៥៣ នាក់​ជា​កម្មករ​រោងចក្រ រីឯ ៧១ នាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ រាប់​ទាំង​ក្មេង​អាយុ ២ ឆ្នាំ​ម្នាក់​ផងដែរ​៕

​កម្មករ​ជាង​២​ពាន់​នាក់​នៅ​រោងចក្រ Top Glove តេស្ត​វិជ្ជ​មានកូ​វីដ​១៩​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular