Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ក្រីក្...

ពលរដ្ឋ​ក្រីក្រ ចាស់ជរា គ្មាន​ទីពឹង ៥០ គ្រួសារ ទទួល​អំណោយ​ពី អនុសាខា​កាកបាទក្រហម ខណ្ឌមានជ័យ​

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អនុសាខា​កាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ទីទ័លក្រ ចាស់ជរា គ្មាន​ទីពឹង ចំនួន ៥០ គ្រួសារ មកពី ៩ ភូមិ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​

​អំណោយ​មនុស្សធម៌ ដែល​ផ្ដា​ល់​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ ១០​គីឡូក្រាម ទឹក​សុទ្ធ ១​យួរ និង​ឃី​ត ១​កញ្ចប់ ក្នុងនោះ​មាន​ ​មី ទឹកត្រី ទឹក​ស៊ីវ​អ៊ីវ ធូប ទៀន ស្ករស តែ និង​ថវិកា ២០.០០០ រៀល ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular