Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ឃា...

សមត្ថកិច្ច ឃាត់ខ្លួន​កូនដើម ដែល​ប្រើ​ហិង្សា លើ​ម្តាយចុង

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើហិង្សា លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​ម្ដាយចុង បណ្ដាល​ឲ្យ​រងរបួស បែក​មុខ ដោយសារ​រឿង​ដាំបាយ កាលពី​ម៉ោង ៣ រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ យុវជន ​ជា​ជនសង្ស័យ ឈ្មោះ ឈិ​ត សំណាង អាយុ​៣១​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ផ្ទះកើតហេតុ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ឆាយ គឹម​ទៀង ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ បាន​យក​ឆ្នាំង មក​ដាំបាយ តែ​ត្រូវ​ជនរងគ្រោះ (​ម្តាយចុង​) ស្តី​ឲ្យ​ថា អ្ហែង​ទើប​ស៊ី​បាយ​រួច ដាំបាយ​អី​ទៀត​? ហើយក៏​មានទំនាស់​គ្នា ហើយ​ជនរងគ្រោះ បាន​យក​ធុង​នំ គប់​លើ​ជនសង្ស័យ តែ​មិនត្រូវ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​យក​ជ្រុ​ញ​ឈើ គប់​លើ​ស្ត្រី ជា​ម្ដាយចុង​វិញ បណ្ដាល​ឲ្យ​ត្រូវ​មុខ របួស​បែក​ក្តោងច្រមុះ និង​រយះ​ថ្ពាល់​ខាងឆ្វេង ហើយ​នៅពេលនោះ ក៏​ត្រូវបាន​ក្រុមគ្រួសារ ជួយ​ឃាត់ រួច​រាយការណ៍ ប្រាប់​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន ចាត់ការ​តាមច្បាប់ តែម្ដង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular