Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួនជនសង...

ចាប់ខ្លួនជនសង្ស័យ បីនាក់ ដកហូតថ្នាំញៀន ១២ កញ្ចប់

ដោយៈ អង្គរតូច / សៀមរាបៈ ជនសង្ស័យប្រុសស្រី ចំនួន បីនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីចែកចាយ និងរក្សាទុកសារធាតុញៀន កាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

សមត្ថកិច្ច ក្នុងហេតុការណ៍ បានឲ្យដឹងថា ករណីនេះ គឺបានចាប់ខ្លួនស្ត្រី ចំនួនពីរនាក់ និងបុរសម្នាក់ ក្នុងនោះ បានដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីន ចំនួន ១២ កញ្ចប់តូច ទូរស័ព្ទដៃចំនួន ៤គ្រឿង និងសម្ភារផ្សេងៗ មួយចំនួនទៀត ដែលសង្ស័យជាសារធាតុផ្សំ សម្រាប់ការផលិតគ្រឿងញៀន។ ជនសង្ស័យ ត្រូវបានបញ្ជូន ទៅការិយាល័យជំនាញ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular