ដោយ: ញ៉ែម សុផល/ភ្នំពេញៈសហរដ្ឋអាម៉េរិក តាមរយៈទីភ្នាក់ងារជំនួយអាម៉េរិក (យូសេត,USAID) បានផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០០ ០០០ដុល្លារសម្រាប់ជួយដល់ការខិតខំក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពជាដែលបណ្តាលមកពីព្យុះត្រូពិកដែលមានជាបន្តបន្ទាប់គ្នានិងភ្លៀងខ្លាំងផ្ទួនៗដែលមានរយៈពេលយូរតាំងពីដើមខែតុលាមក។
នៅក្នុងសន្និសីទសារព័ត៌មាននៅឃ្លាំងអង្គការកម្មវិធីស្បៀងអាហារពិភពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូតអាម៉េរិក ផាទ្រិក មូហ្វី( W. Patrick Murphy )បានមានប្រសាសន៍ថា យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មានការ ខ្វះខាត ដោយសារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ សង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយ គ្រោះទឹកជំនន់ទាំងនេះ។
ជាមួយនឹងថវិកាបន្ថែមនេះការិយាល័យផ្តល់ជំនួយមនុស្សធម៌របស់ទីភ្នាក់ងារជំនួយអាម៉េរិកនឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភព លោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រោះបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បីឲ្យគេទិញស្បៀងអាហារ ។ ជំនួយនេះ បានបន្ថែមទៅលើ ទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារយូសេត បានផ្តល់ឲ្យដំបូង ដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយសៀង ជា បន្ទាន់ ដល់គ្រួសារចំនួនជាង ២៥៦០ នៅក្នុងតំបន់ដែលរងគ្រោះ។
លោកស្រី Claire Conan តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា “យើងមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារ ខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួយនេះមានសារៈសំខាន់ណាស់ សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសដោយពួកគេជាច្រើនក៏រងគ្រោះផងដែរ ដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរ m ដ្ឋាភិបាល និងដៃគូនៅក្នុងដំណាក់កាលថ្មីនេះនៃការឆ្លើយតបនឹងគ្រោះទឹក ជំនន់»។
ក្រៅពីនេះទៀតជាមួយនឹងជំនួយរបស់ទីភ្នាក់ងារUSAIDអង្គការWFPបានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គ ណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ការនេះបានរួមចំណែកធ្វើឲ្យ គណៈកម្មាធិការនេះ អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះ ទឹកជំនន់ ហើយអាចគេងគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតប នៅតាមតំបន់ដែលរងផលប៉ះពាល់ ។
ក្រៅពីនេះទៀត ដោយមានជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៍ ដោយជួយធ្វើការសម្របសម្រួលការឆ្លើយ តបនឹងគ្រោះទឹកជំនន់ នៅក្នុងវិស័យនានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថាន ភាពទឹកជំនន់ នៅក្នុងពេលមានវិបត្តិកើតឡើង។
ចាប់តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លាន ដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ ការឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាម៉េរិក កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាង ប្រទេសទាំងពីរ៕