Home ព័ត៌មានជាតិ នយោបាយ ក្រសួង​អភិវឌ្...

ក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូវការ​ថវិកា​ប្រមាណ​ជាង ៩១ លាន​ដុល្លារ​ដើម្បី​ស្ថា​រ​ផ្លូវលំ​ជនបទ​ឡើងវិញ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជន​បាន​ឲ្យ​ដឹងថា​ជំនន់​ទឹកភ្លៀង​កាលពី​ខែតុលា​កន្លងទៅនេះ​បាន​បំផ្លាញ​ផ្លូវលំ​ជនបទ​ប្រមាណ​៣១៥៤​គីឡូម៉ែត្រ សំណង់​សិល្បៈការ ២២៩ កន្លែងនិង​អណ្តូង​ទឹកស្អាត​៤១៥៥​ខូចខាត​។ ដើម្បី​ស្ថា​រ​ការខូចខាត​នេះ​ឡើងវិញ​ក្រសួង​ត្រូវការ​ថវិកា​ប្រមាណ ៩១ លាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​និង​ត​ភ្ជាប់​ផ្លូវ​ឡើងវិញ ។​

​លោក​បណ្ឌិត ចាន់ ដា​រ៉ុ​ន រដ្ឋលេខាធិការ និង អ្នក​នាំពា​ក្ស​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​យុទ្ធសាស្ត្រ​កែលម្អ ការខូចខាត​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ​»​ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព​ញ​រឹក​ថ្ងៃទី ២៤ ខែវិច្ឆិកា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​លោក ចាន់ ដារ៉ុ​ន បាន​ឲ្យ​ដឹងថា​ក្រោយ​គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង​កាលពី​ខែតុលា​កន្លងមក​ក្រសួង​បានធ្វើការ​វាយតម្លៃ​ការខូចខាត​ជា​បី​ដំណាក់កាល ដែល​ទៅលើ​ផលប៉ះពាល់​ដែលមាន​ផ្លូវលំ​ជនបទ និង អណ្តូង​ទឹកស្អាត ។ សរុប​ទាំង​៣​លើក​នៃ​ការវាយតម្លៃ​ក្រសួង​បាន​រកឃើញថា​មាន​ផ្លូវលំ​ជនបទ​ចំនួន ៦៥៩ ខ្សែ ស្មើ និង ៥៣២៩ គីឡូម៉ែត្រ ត្រូវបាន​លិច​ទឹក និង ទទួលរង​ការខូចខាត​ប្រមាណ ៣១២២ គីឡូម៉ែត្រ ។ ចុងក្រោយ​ជាការ​វាយតម្លៃ​ការខូចខាត​និង​ផ្លូវ​អាទិភាព​ដែល ត្រូវ​ត​ភ្ជាប់​និង​ស្ថា​រ​ឡើងវិញ​ជាបន្ទាន់​មាន​ផ្លូវ​ប្រវែង ៣១៥៤ គីឡូម៉ែត្រ ,​សំណង់​សិល្បៈការ ២២៩ កន្លែង និង អណ្តូងទឹក​ស្អាត​ចំនួន ៤១៥៥ អណ្តូង ។ តាម​ការ​វាយ តម្លៃ​ការ​ស្ថា​រ​ឡើងវិញ​ផ្លូវលំ​ជនបទ អណ្តូង​ទឹកស្អាត និង សមណង់​សិល្បៈការ​នេះ ត្រូវការ​ថវិកា​ប្រមាណ​ជាង ៩១ លាន​ដុល្លារ​អាមេរិក ។​

​លោក ចាន់ ដា​រុ៉ន បាន​បន្តថា​នៅក្នុង​ចំណោម​ផ្លូវ​អាទិភាព​ទៅលើ​អាទិភាព​នៅ​២៥​រាជធានី​ខេត្ត​ដែល​ខូចខាត​នេះ​អន្តរក្រសួង​បាន កំណត់​ខេត្ត​ចំនួន​៩​ដែល​ខូចខាត ខ្លាំង​មាន​ខេត្ត បាត់ដំបង​,​ពោធិសាត់​,​បន្ទាយមានជ័យ​,​សៀមរាប​,​ប៉ៃលិន​,​កណ្តាល​,​កំពង់ឆ្នាំង​,​កំពង់ស្ពឺ និង ឧ​ត្ត​រ​មានជ័យ មាន​ផ្លូវ​ចំនួន​៣៣៤​ខ្សែ​ដែល​លិច​ទឹក​ស្មើនឹង ២៩១០ គីឡូម៉ែត្រ ,​ផ្លូវ​ដែល​ខូចខាត​មាន​ប្រវែង ១៧១០ គីឡូម៉ែត្រ ។ នៅក្នុង​ចំណោម ៩ ខេត្ត​នេះ​ត្រូវបាន​ចំ​រ៉ា​ញ់​យក​ខេត្ត​ដែល​អាទិភាព​ចំបង​ដែល​ត្រូវ​ធ្វើការ​ស្ថា​រ និង​ជួសជុល​មុន គេ​មាន​បន្ទាយមានជ័យ​មាន ១២ ខ្សែ​ស្មើ​និង ១២១គីឡូម៉ែត្រ​, ពោធិសាត់​មាន​១០ ខ្សែ​ស្មើ ១៣៤ ឡ​គីឡូម៉ែត្រ និងបាត់ដំបង​មាន​៧ខ្សែ​ស្មើ​និង៥៨ គីឡូម៉ែត្រ ។

​តាម​ការវាយតម្លៃ​ទៅលើ​ថវិកា​ដែល​ត្រូវ​ជួសជុល​និង​ត​ភ្ជាប់​នៅ​ខេត្ត​អាទិភាព​ទាំងបី​នេះ​មាន​ថវិកា​ជា​អាទិភាព​ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្តល់​មាន​ប្រមាណ ១៥ លាន​ដុល្លារ​ដោយ​ត្រូវ​ផ្តល់​ឲ្យ​ខេត្ត​អាទិភាព​ទាំងបី​ក្នុងនោះ​បាត់ដំបង​ទទួលបាន ៣,៣ លាន​ដុល្លារ​,​ពោធិសាត់ ៤,៦ លាន​ដុល្លា ម​ឲ​និង បន្ទាយមានជ័យ ៤,៦ លាន ដុល្លារ ។ចំណែកបញ្ហាអណ្តូងទឺកស្អាតគឺយើងត្រូវការថវិកាប្រមាណ ៩០ ម៉ឺនដុល្លារដើម្បីស្ថារអណ្តូងទឹកចំនួន ៤១៥៥ នៅក្នុងខេត្តចំនួន ៨ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular