Home ព័ត៌មានជាតិ នយោបាយ សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម​សខេង​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម និង​មន្ត្រី​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។

រូបថតៈសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ

​លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា​គោលបំណង​នៃ​ការរៀបចំ​ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស គឺ​ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​ដល់​ទណ្ឌិត​ដែល​បាន​អប់រំ​កែប្រែ​ខ្លួន​នៅក្នុង​ពន្ធនាគារ ក្នុង​រយៈពេល​នៃ​ការអនុវត្ត​ទោស​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​ដែល​បានប្រកាស​ដោយ​សេចក្តីសម្រេច​ស្ថាពរ​របស់​តុលាការ និង​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មក​ធ្វើ​សមាហរណកម្ម​នៅក្នុង​សង្គមជាតិ​វិញ តាមរយៈ​ការផ្តល់​ភាពអនុគ្រោះ​ទោស ការបន្ធូរបន្ថយ​ទោស ឬ​លើកលែងទោស​។​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បន្តថា​លទ្ធផល​នៃ​កិច្ចប្រជុំ​គឺមាន​ការកែសម្រួល​ខ្លួន​ហើយ​ចុងក្រោយ​ក៏បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង​មួយ​ហើយ បន្ទាប់មក​នឹង​ស្នើសុំ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី ការបន្ធូរបន្ថយ​លើកលែងទោស​។​

សូមជម្រាបថា សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស គឺមាន ៦​ជំពូក និង​មាន ១៩​មាត្រា ។ ហើយនឹង​រៀបចំ​នីតិវិធី​ដើម្បី​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​៕​សរន​

រូបថតៈសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ

រូបថតៈសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ

រូបថតៈសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ការបន្ធូរបន្ថយ​លើកលែងទោស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular