Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ម៉ាស់​ចំនួន ២ លាន​និង​សម្ភារៈ​វេជ្ជសាស្ត្រ​ជូន​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​មី​យ៉ាន់​ម៉ា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បានសម្រេច​ផ្តល់នូវ​អំណោយ​ម៉ាស់់ចំនួន​២​លាន​និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត​ជូន​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​។​នេះ​បើ​យោងតាមសារ លិខិត​របស់​សម្តេច ផ្ញើជូន​លោក ស្រី អោ​ង សាន​ស៊ូ​ជី​( Daw Aung San Suu Kyi ) ទីប្រឹក្សា​រដ្ឋ​សាធារណរដ្ឋ​សភាព​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី ២៤ វិច្ឆិកា​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចាត់តាំង​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​នាំយក​អំណោយ​ម៉ាស់់ និង​សម្ភារៈ​វេជ្ជសាស្ត្រ​ទាំងនេះ​ទៅ​ប្រគល់ជូន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​តាមរយៈ​យន្តហោះ​ពិសេស​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ក្នុង​លិខិត​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​លោកស្រី អោ​ង សាន​ស៊ូ​ជី មាន​ខ្លឹមសារ​ថា «​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយលោកជំទាវ [​អោ​ង សាន​ស៊ូ​ជី​]ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្កា​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវម៉ាស់ចំនួន ២ ០០០ ០០០ (​ពីរលាន​) និង សម្ភារៈវេជ្ជសាស្ត្រ​មួយចំនួនទៀត​ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាលនិង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ទន្ទឹមនេះ​ខ្ញុំ​ចាត់ តាំង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស ។ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ យ៉ាងរឹងមាំ​ជាមួយគ្នា​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មី​ម្តងទៀត​បាន​ចូលរួម​អបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​លោកស្រី អោ​ង សាន​ស៊ូ​ជី ចំពោះ​ជ័យជម្នះ​យ៉ាង​ភ្លូក ទឹក​ភ្លូក​ដី​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការបោះ​ឆ្នោ​ង​សកល​នៅ​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ​។​

​គួររំលឹកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏បានផ្តល់​នូវ​អំណោយ​រួមមាន ម៉ាស់​ចំនួន​២​លាន​១​សែន​និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​១២​មុខ​ជូន​រដ្ឋាភិបាល​និង​ប្រជាជន​ឡាវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular