ដោយៈ ប.ជ័យ / បន្ទាយមាជ័យៈ មន្ត្រីម្នាក់ ដែលបម្រើការងារ នៅសាលាខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ ដោយសារតែគាត់ បានបើកម៉ូតូ បុករថយន្តធុនធំដឹកស្រូវ ពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង ៧ យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវកោង ក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំ បានឲ្យដឹងថាៈ ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ ឈ្មោះ វ៉ៃ វិន ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិផ្គាំឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមន្ត្រីបំរើការងារ នៅសាលាខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ.1U-2160 មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវកោង បានបុករថយន្តធុនធំ ដឹកស្រូវ ម៉ាកហ៊ីណូ ស្លាក់លេខពោធិ៍សាត់ 3A-0634 ដែលចតស្ងៀម តែគ្មានដាក់ស្លាកសញ្ញា បណ្ដាលឱ្យអ្នកបើកម៉ូតូ បានរងរបួសធ្ងន់៕