Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងករណី​ទិញ​ផល​ចោរកម្ម

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ទិញ​ផល​ចោរកម្ម​។​

​យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០២០ របស់​ជនរងគ្រោះ​ឈ្មោះ ស៊ិ​ប ច​ន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា​បាន​បាត់​ម៉ូតូ​០១​គ្រឿង នៅ​ចំណុច​បន្ទប់​ជួល​ម្ដុំ​បុរី​ដួង​ច័ន្ទ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។

​លោក វរសេនិយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រស់ សា​រ៉​យ (​ហៅ​ឡយ​) តាមរយ​:​ឈ្មោះ រិ​ន សិលា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ដែលជា​អ្នក​ទៅ​ជិះ​ម៉ូតូ​យកមក​ឱ្យ​ជនសង្ស័យ​ឈ្មោះ រស់ សា​រ៉​យ​។

​ក្រោយមក​ដោយ​ខ្លួន​ដឹងថា​ម៉ូតូ​នេះ​ជា​របស់​ជនសង្ស័យ​ឈ្មោះ រស់ សា​រ៉​យ (​ហៅ​ឡយ​)​លួច​គេ​មក ទើប​រូបគេ​ប្ដឹង​មក​សមត្ថកិច្ច​ឱ្យធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​តែម្ដង​។​

​លោក​បានឱ្យដឹងថា​៖ ក្រោយពី​ឃាត់ខ្លួន​ត្រូវបាន​បញ្ជូនមក​មូលដ្ឋាន​អាវុធហត្ថ ក្រុង​ដើម្បី​សាកសួរ​ចម្លើយ​។ បន្ទាប់មក​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែលជា​អ្នកទិញ​ផល​ចោរកម្ម មានឈ្មោះ រ៉ា រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ​ហើយបាន​ដកហូត​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០១៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1L-1920 ដែលជា​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ដូច​មាន​ក្នុង​បណ្ដឹង​ស្រាប់​។

ដោយ​ផ្អែកលើ​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង​ចម្លើយសារភាព ព្រមទាំង​មាន​វត្ថុតាង​ម៉ូតូ ដែល​ដកហូត​បាន​ផង​នោះ ជនសង្ស័យ​ទាំង​០២​នាក់ ជា​ពិត​បាន​ប្រព្រឹត្ត​បទល្មើស​លួច​ម៉ូតូ និង​ទទួលផល​ចោរកម្ម​ពិតមែន​។

​ក្រោយពី​បញ្ជូន​ជនសង្ស័យ​ទាំង​០២​នាក់​ពី​ក្រុង​មក​ខេត្ត មក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ក៏​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular