ដោយ: គង់ហេង/ កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាមបានថ្លែងថា ក្នុងយុគសម័យទំនើបនេះ គឺគ្មានមន្ត្រីនគរបាលណាម្នាក់ដែលអាចបំពេញភារកិច្ចទទួលខុសត្រូវ ដោយមិនបានឆ្លងកាត់ការបណ្តុះបណ្តាលអប់រំនោះទេ។
លោកអភិបាលខេត្តកំពង់ចាមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោក និងលោកនាយឧត្តមសេនីយ៍សាស្ត្រចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាមនាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០៕