ដោយ: វណ្ណៈ / ព្រះសីហនុ: រថយន្ត LEXUS RX300 មួយគ្រឿងឆេះហុយសំពោង ពេលកំពុងបើកបរ នៅបណ្តោយឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០។ សមត្ថកិច្ចអះអាងថា មិនមានមនុស្សរងគ្រោះក្នុងហេតុការណ៍នេះទេ។
សមត្ថកិច្ចនិងអ្នកចូលរួមពន្លត់ប្រាប់ថា ដោយសារអន្តរាគមន៍ទាន់ពេលរថយន្តរងការខូចខាតផ្នែកខ្លះប៉ុណ្ណោះ មិនខូចខាតទាំងស្រុងទេ និងថាមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។
រថយន្តដែលឆាបឆេះដោយសារចរន្តភ្លើង នេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ពាក់ស្លាកលេខ ភ្នំពេញ 2N 0003៕