ដោយ: សុផល / ភ្នំពេញ: យោងតាមប្រភពស្ថានទូតសាធារណរដ្ឋប្រជាមានិតុចិន ប្រចាំកម្ពុជា បានឲ្យដឹងថា បរិក្ខារដើរដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា) មួយចំនួន ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា បានមកដល់កំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា។
បរិក្ខារទាំងនេះមានដូចជាអំពូលសូឡាចំនួន២៨០០អំពូល ផ្ទាំងកញ្ចក់សូឡាចំនួន២០០ផ្ទាំងនិង ម៉ូតូ អាគុយចំនួន២០០គ្រឿង។
បរិក្ខារទាំងនេះ នឹងត្រូវបានប្រើនិងដំឡើងនៅតាមទីសាធារណៈ នៃខេត្តព្រះសីហនុ ដូចជាសាលារៀនជាដើម ក្នុងគោលបំណងជួយកាត់បន្ថយការបំភាយសារធាតុកាបូន បង្កើនការយល់ដឹងជាសាធារណៈ ស្តីអំពីការការពារបរិស្ថាន និងការកសាងទីក្រុងប្រកបដោយនិរន្តរភាព ស្អាត និងបរិស្ថានបៃតង៕