ដោយ: វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែឆ្នូឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានធ្វើការជំរុញដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវគាំទ្រដល់ការចូលរួមប្រមូលផលស្រូវរបស់ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។
២- មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការពិនិត្យតាមដាន គាំទ្រ និងជម្រុញការដាំដុះឡើងវិញអោយចំទិសដៅ នូវគ្រាប់ពូជដំណាំ និងពូជស្រូវដែលរដ្ឋបាលខេត្ត បានធ្វើការចែកជូន ដល់ប្រជាពលរដ្ឋនាពេលកន្លងទៅថ្មីៗនេះ។
៣- បន្តរឹតបន្តឹងការអនុវត្តវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសអោយបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
៤- អភិបាលក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងការជំរុញការបង់ពន្ធជូនរដ្ឋឱ្យបានទាន់ពេលវេលា។
៥- បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការទប់ស្កាត់ការជួយដូរ នឹងប្រើប្រាស់គ្រឿងញៀនអោយមានប្រសិទ្ធភាព៕