Home ព័ត៌មានជាតិ សន្តិសុខ យុវជន​២​នាក់ ...

យុវជន​២​នាក់ គប់​កញ្ចក់​ឡាន​អ្នកដទៃ​តាម​ផ្លួ​វ​សាធារណៈ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ដោយ​: ស​រិ​ទ្ធ / តាកែវ​: យុវជន​២​នាក់ ដែល​គប់​កញ្ចក់​ឡាន​អ្នកដទៃ​តាម​ផ្លួ​វ​សាធារណៈ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​យុវជន​២​ទាំង​នាក់​នេះ ឈ្មោះ ប្រុង គឹម​សួ អាយុ ១៨​ឆ្នាំ លំនៅ នៅ​ភូមិ​សង្ហា ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ និង​ឈ្មោះ ណាន់ ផា អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ។​

​សមត្ថកិច្ច​បានធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​យុវជន​ទាំង​២​នាក់​នេះ ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា និង​បង្ក​គ្រោះថ្នាក់ គប់​កញ្ចក់​ឡាន ប្រព្រឹត្ត​កាលពី​ម៉ោង​១​និង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១​និង​៣០​នាទី រំលងអធ្រាត្រ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​ក្មេងស្ទាវ គប់​កញ្ចក់​ឡាន នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ ២ ចន្លោះ​គីឡូម៉ែត្រ ៦៣-៦៤ ស្ថិតនៅ​ភូមិ​ឈូកស​ខាងត្បូង ឃុំ សិង្ហ ស្រុក​សំរោង កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន ឃាត់ខ្លួន​ជនសង្ស័យ​បាន​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular