ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះបានចេញសេចក្តីណែនាំដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ចូលជួបសវនាការជាមួយសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថាវិធីសាស្ត្របង្ការជាលក្ខណពិសេសតាមបែបវិទ្យាសាស្ត្រ វេជ្ជសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយជាអតិបរមានូវឱកាសចម្លងវីរុសកូវីដ-១៩ពីមនុស្សម្នាក់ទៅម្នាក់ទៀតនៅទីកន្លែង ណាមួយ តាមរយៈការស្រាវជ្រាវជាមុនអំពីភូមិសាស្ត្រនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មធ្យោបាយធ្វើដំណើរការប្រកាស ពីស្ថានភាព សុខភាពរបស់បុគ្គល ការពិនិត្យសុខភាពជាប់ជាប្រចាំ ការធ្វើតេស្តស្រាវជ្រាវរកវីរុសកូវីដ-១៩ ឲ្យបានឆាប់រហ័ស ការធ្វើចត្តាឡីស័ក ការអនុវត្តវិធានការអនាម័យ គម្លាតសុវត្ថិភាព រួមជាមួយការកំណត់ ឬជ្រើសទីតាំងដែលមានសុវត្ថិភាព និងសមស្របបំផុត។
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីជៀសវាងហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ជាអតិបរមាដល់ថ្នាក់ដឹកនាំកំពូលក្នុងពិធីជំនួបផ្លូវការនានាសេចក្តីណែនាំត្រូវបានការរៀបចំជា៣ដំណាក់កាល ដូចខាងក្រោម៖
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន