ទាហាន​កំណែន​ថៃ​ជាង​១២​ពាន់​នាក់​ត្រូវបាន​រកឃើញ​សារធាតុ​ថ្នាំញៀន​

1086
ចែករម្លែក

​បុរស​ក្មេងៗ​ជាង​១២.២០០​នាក់​ដែល​បាន​ចូល​បំរើការ​ក្នុង​សេវា​យោធា​នៅ​ឆ្នាំនេះ ត្រូវបាន​ធ្វើតេស្តិ៍​ឃើញ​សារធាតុ​ញៀន​ខុសច្បាស់ ដោយ​ខេត្ត​កាឡា​ស៊ីន​ភាគ​ខាងជើង​​មាន​ចំនួន​ខ្ពស់​ជាងគេ​។​

​ស៊ីរិន​យ៉ា ស៊ិត​ធី​ឆៃ អគ្គលេខា​គណៈកម្មាធិកា​រ​ត្រួតត្រា​គ្រឿងញៀន បាន​និយាយថា ការ​ធ្វើតេស្តិ៍​ទឹកនោមលើ​បុរស​១៨២.៩១០​នាក់​បាន​ចុះឈ្មោះ​បំរើការ​យោធា​កំណែន​​នៅ​៧០៦​ស្រុក​ក្នុង​៧៦​ខេត្ត​។​ក្នុងចំណោម​បុរស​ទាំង​នេះ ១២.២០៩​នាក់ ឬ​៦,៧% ត្រូវបាន​រកឃើញ​សារធាតុ​ញៀន ក្នុងនោះ​១១១៣៩​នាក់​មាន​ជាតិ​ថ្នាំញៀន​មេតំ​ហ្វេ​តា​​មីន​និង​៧៥០​ពាក់ព័ន្ធ​កញ្ឆា​។​

​ក្រោយ​ការ​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន មនុស្ស​៧.១៧៤​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល និង​ជាង​៥​ពាន់​នាក់​ទៀត​នៅ​រង់ចាំ​វេន​របស់​ពួកគេ​។​

​បើ​តាម​លោក​ស៊ិត​ធី​ឆៃ អ្នក​ប្រើ​ថ្នាំញៀន​ណា​ដែល​ស្ម័គ្រចិត្ត​ចូល​មណ្ឌល​ស្តារនីតិសម្បទារ​នឹងមិន​ប្រឈម​បណ្តឹង​ព្រហ្មទណ្ឌ​ទេ ៕

​បុរស​ក្មេងៗ​ចុះឈ្មោះ​ចូល​បំរើ​ទ័ព​នៅ​វត្ត ឌី​សានុ​ការ៉ាម ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​១​មេសា តែ​ត្រូវបាន​ធ្វើតេស្តិ៍​រក​សារធាតុ​ញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម