Home ព័ត៌មានជាតិ សង្គម ​គណៈកម្មាធិកា...

​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ឆ្នាំង ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ គណៈកម្មាធិការ ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ ប្រចាំឆ្នាំ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ តាម​ការធ្វើ​បទ​បង្ហាញ ស្តីពី​លទ្ធផល សកម្មភាព​ការងារ ដែល​បាន​អនុវត្ត​កន្លងមក ក្នុង​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ អនុវត្ត​បន្ត ឆ្នាំ​២០២១ និង​បាន​ពិភាក្សា បញ្ហា​ប្រឈម ព្រមទាំង​មានការ​លើកឡើង ពី​គម្រោង​របស់ អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា នៅក្នុង​ខេត្ត​។​

​លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែង​កោតសរសើរ ចំពោះ​គណៈកម្មាធិការ ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ឆ្នាំង ដែល​សម្រេចបាន​ស្នាដៃ​ល្អ ក្នុងការ​បំពេញភារកិច្ច កន្លងមក ហើយ​លោក​ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​បន្ថែម ទៅដល់​សមាជិក ក្នុង​គណៈកម្មាធិការ ត្រូវមាន​កិច្ច​សហការគ្នា ឱ្យបាន​ខ្លាំង​ជាង​មុន និង​ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់​អំពើហិង្សា ក្នុង​គ្រួសារ​, ទប់ស្កាត់​ការជួញដូរ​ស្ត្រី និង​កុមារ​, ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ​, ការជួញដូរ​គ្រឿងញៀន និង​ចូលរួម​រក្សា​ស្ថេរភាព ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ទទួលខុសត្រូវ​របស់​ខ្លួន និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​ការធ្វើ​អនាម័យ ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូ​វីដ ១៩ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត តំណាង​លោក​អភិបាលខេត្ត លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ព្រម​ទាំ​អ​សមាជិក សមាជិកា នៃ​គណៈកម្មាធិការ តាម​មន្ទីរ អង្គភាព ក្រុង ស្រុក និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ក៏មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះដែរ​៕V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular