ពួក​ម្ចាស់​សត្វ​ចិញ្ចឹម​អួត​រឿង​សត្វ​ចិញ្ចឹម​ខ្លួន​ឆ្លាត​ជាង​មនុស្ស​គិត ខ្លះ​អាច​រុញ​គ្រឿង​សង្ហា​រឹម និង ខ្លះ​ចេះ​ប្រើ​បង្គន់​ទៀត​

1723
ចែករម្លែក

​ពី​ការ​ហក់​រំលង​របង​ខ្សែលួស​រហូតដល់​ការប្រើ​បង្គន់ ការរៀបរាប់​ទាំងនេះ​បង្ហាញថា សត្វ​ចិញ្ចឹម​របស់​យើង​ពិតជា​ឆ្លាត​ជាង​យើង​គិត​ទៅទៀត​។​

​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំង​នោះបាន​ចូលទៅ​វេ​ប​សាយ Bored Panda ដើម្បី​បង្ហាញ​ពី​ពេលវេលា​ដែល​សត្វ​ឆ្កែ ឆ្មា បក្សី និង សូម្បី​ត្រី​របស់​ពួកគេ បង្ហាញ​ពី​ភាព​ឆ្លាត​វៃ​របស់​ពួកវា ដោយ​ធ្វើ​ត្រាប់​តាម​អាកប្បកិរិយា​របស់​មនុស្ស​។​

​ម្ចាស់​ម្នាក់​បាន​លាតត្រដាង​ថា​ឆ្មា​របស់គាត់​បាន​យក​បក្សី​មួយ​ឱ្យ​គាត់​ទុកជា​កាដូ​នៅ​ព្រឹក​ថ្ងៃបុណ្យ​ណូអែល ព្រោះ​វា​ទំនង​ដូចជា​ចង់​ប្តូរ​កាដូ​ដូច​មនុស្ស​ដែរ​។​

​ម្ចាស់​ម្នាក់​នោះបាន​សរសេរថា “​ថ្ងៃបុណ្យ​ណូអែល​ដំបូង យើង​ឃើញ​ឆ្មា​របស់​យើង​ប្រគល់​កាដូ​ឱ្យ​យើង ហើយ​បើក​ប្រអប់​កាដូ ឃើញ​បក្សី​ហោះ​ស្ទុយ​។ ប្រហែល ២០ នាទី​ក្រោយមក សុនខ​ត្រឡប់មកវិញ​ជាមួយ​បក្សី​ងាប់ ហើយ​ទម្លាក់​វា​នៅក្នុង​គំនរ​កាដូ​”​។​

​ម្ចាស់​សត្វ​ចិញ្ចឹម​ភាគច្រើន​និយាយថា សត្វ​ចិញ្ចឹម​ពួកគេ​បាន​ចម្លង​តាម​សកម្មភាព​របស់​មនុស្ស ជាពិសេស​ការផ្តល់​កាដូ​។

​ម្ចាស់​ដទៃទៀត​លាតត្រដាង​ថា ពួកគេ​ជំពាក់​គុណ​សត្វ​ចិញ្ចឹម ដែល​បាន​ជួយ​ជីវិត​ពួកគេ ដោយសារតែ​សកម្មភាព​ដ៏​រហ័សរហួន​របស់​ពួកវា​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម