ដោយ: សរិទ្ធ / កណ្តាល: បុរសម្នាក់ដែលប្រើអំពើហិង្សា លើអតីតប្រពន្ធជាច្រើនលើកបានត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្សារពាមប្រជុំ ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ លន ចន្ថា អធិការរងនគរបាលស្រុកស្អាងទទួលផែនព្រហ្មទណ្ឌ បញ្ជាក់ថាជនសង្ស័យឈ្មោះ ស៊ន ស៊ុយ អាយុ៣៩ឆ្នាំ មុខរបរ ជាងដែក។ ចំណែកជនរងគ្រោះឈ្មោះ ភឿន ថាវី ភេទស្រី អាយុ៣៣ឆ្នាំ ។ លោកអធិការរង លន ចន្ថា បន្តថា កន្លងមក នគរបាលប៉ុស្តិ៍បានហៅជនសង្ស័យធ្វើកិច្ចសន្យា ជាច្រើនលើកមកហើយ។ ប៉ុន្តែ ជនសង្ស័យ នៅតែមិនរាងរាលសោះ នៅតែប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរហូត។
ករណីនេះ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕