Home កម្សាន្ត អ៊ីង​អ៊ីង បង្...

អ៊ីង​អ៊ីង បង្ហាញ​រូប​សម្រស់​គួរឱ្យ​ស្រលាញ់​អម​ជាមួយ​ទេសភាព​លើ​ភ្នំ​យ៉ាង​ស្រស់ស្អាត​

​ដោយៈ បូ​រិ​ន​/​ភ្នំពេញៈ តារា​បង្ហាញ​ម៉ូត និង​សម្តែង​កញ្ញា អ៊ីង​អ៊ីង បានបង្ហាញ​រូប​សម្រស់​គួរឱ្យ​ស្រលាញ់​របស់​នាង អម​ជាមួយ​ទេសភាព​លើ​ភ្នំ​យ៉ាង​ស្រស់ស្អាត​ដែល​ធ្វើ​ទស្សនិកជន​ចាប់អារម្មណ៍​។

លើក​នេះ​សម្រាប់​តារា​ស្រី​ដែល​មានមុខ​ដូច​កូនកាត់ បានបង្ហាញ​រូប​សម្រស់​របស់​នាង លើ​នៅ​ភ្នំ​ក្នុង​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​កន្លងមកនេះ អ៊ីង​អ៊ីង បង្ហាញ​នូវ​ទិដ្ឋភាព​យ៉ាង​ប្លែក​ភ្នែក​។
​ ​រូបថត​ជាច្រើន​របស់​កញ្ញា អ៊ីង​អ៊ីង ពិតជា​គួរឱ្យ​សរសើរ ខណៈ​នាង​បង្ហាញ​សកម្មភាព​ឈរ​នៅលើ​ភ្នំ​និង​រូប​សម្រស់​ដែល​មើល​ទៅជា​នារី​គួរឱ្យ​ស្រលាញ់ មាន​ភាព​ទាក់ទាញ ឬ​អាច​និយាយបានថា តារា​ស្រី​មាន​រូប​សម្រស់​ធ្វើឱ្យ​ប្រុសៗ​ជាច្រើន​លង់​ស្នេហ៍​។

សូមបញ្ជាក់ថា តារា​សម្តែង​កញ្ញា អ៊ីង​អ៊ីង សព្វថ្ងៃនេះ​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះថា “Ing Ing” ដែល​មួយ​រយៈពេល​ចុងក្រោយ​ទទួល​ការគាំទ្រ និង ជាពិសេស​យុវវ័យ​ពេញចិត្ត​ជាច្រើន​ចំពោះ​ការបង្ហាញ​សម្រស់​របស់​នាង​ដែលមាន​មុខមាត់​ស្រស់ស្អាត​មិន​ចាញ់​តារា​បរទេស ហើយ​នាង​តែងតែ​បញ្ចេញ​រូបថត​សិច​ស៊ី​ជាច្រើន​បន្តបន្ទាប់​មិន​ធ្វើឱ្យ​បណ្តាញ​សង្គម​ស្ងាត់​ព័ត៌មាន​នាង​ឡើយ​។​

​សូម​រំលឹកថា កញ្ញា អ៊ីង​អ៊ីង និង លោក ម៉ា ច័ន្ទ​បញ្ញា ជា​គូ​សេ្ន​ហ៍នឹង​គ្នា​ស្រលាញ់គ្នា​អស់​រាប់​ឆ្នាំ​មកហើយ ខណៈ​ប្រជាប្រិយភាព​របស់​តារា​ទាំងពីរ​ក៏មាន​ការគាំទ្រ និង ទទួលស្គាល់​មហាជន​យ៉ាងច្រើន​ផងដែរ​។ ជាពិសេស​គូស្នេហ៍​មួយគូ​នេះ មិន​ត្រឹមតែ​ស្រលាញ់គ្នា​នៅក្រៅ​នោះទេ​គឺ មាន​ស្នាដៃ​ថត​រឿង​ដើរ​តួឯក​ជាមួយគ្នា ក្នុង​ខ្សែភាពយន្ត​រឿង “​កិច្ច​ស​ន្សា​ស្នេហ៍​” របស់​ផលិតកម្ម​រ៉ក កាលពីដើមឆ្នាំ​២០១៨​។​

​លោក ម៉ា ច័ន្ទ​បញ្ញា ក៏បាន​សម្ដែង​រួមគ្នា​ជាមួយ​ដៃគូ​នឹង​កញ្ញា អ៊ីង អ៊ីង ក្នុង​បទ​ដែល​ល្បី​ខ្លាំង​គឺ​បទ “​ពីរ​នាក់​បាន​ហើយ​” ដែល​ធ្វើឱ្យ​យុវវ័យ​ជាច្រើន​ពេញចិត្ត​និង​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ផងដែរ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular