ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជួប សំណេះសំណាលជាមួយ«ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន»ចំនួន១៥០នាក់នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនមានលោក គី តិច ជាប្រធានត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈឆ្នាំ២០ ១៩ ដែលដំបូងមានសមាជិកតែ ៣០នាក់ប៉ុណ្ណោះដើម្បីបំពេញវិជ្ជាជីវៈសម្រាប់ជួយស្ដ្រីក្រីក្រដែលទទួលរងការរំលោភបំពានតាមផ្លូវច្បាប់ហើយខ្វះលទ្ធភាពចំណាយប្រាក់ពឹងពាក់រកមេធាវី ។
គោលបំណងចម្បងដែលសម្តេចតេជោសែនបង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើងគឺសម្តេចបានគិតគូយ៉ាងល្អិតល្អន់ក្នុងគោលដៅជួយដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលត្រូវបានបាត់បង់សិទ្ធិពុំមានការការពារតាមផ្លូវច្បាប់។ក្នុងនោះចំពោះទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនិងជនត្រូវចោទដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារក៏ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ផងដែរ ៕