ដោយៈសរិទ្ធ/ភ្នំពេញៈយុវជនម្នាក់ដែលបានរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
យុវជនរូបនេះឈ្មោះ រុំ ចាន់សារ៉ា មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មីផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខបានត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤ នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូកបន្ទប់លេខ២០៦ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខតាមពាក្យបណ្តឹងរបស់អាណាព្យាបាល ក្មេងស្រីរងគ្រោះ។
សមត្ថកិច្ចញ្ជាក់ចាហេតុកាលណ៍នេះកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅឈ្មោះ រុំចាន់សារ៉ា បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់ បឹងឈូករួចដោះសំលៀកបំពាក់ធ្វើសកម្មភាពរួមភេទបានសម្រេចជាមួយជនរងគ្រោះ៕