ដោយៈ ទេព មង្គល / សៀមរាបៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ចំនួន ២ គោលដៅ ដែលមានការចូលរួម សហការ ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងឧទ្យានអង្គរ ពោលគឺបានដោះស្រាយ បានចំនួន ១២ សំណើ។
បើតាមប្រភពព័ត៌មាន ពីអាជ្ញាធរជាតិអប្សរា តាមរយៈទំព័រហ្វេសប៊ុក ដែលបានចេញផ្សាយនៅថ្ងៃទី២៤ វិច្ឆិកា នេះ បានបញ្ជាក់ថា ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយ ស្ថិតក្នុងភូមិដូនឪ ឃុំលាងដៃ និងភូមិព្រះគោ ឃុំស្វាយចេក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែង ក្រុមការងារ បានអនុញ្ញាត ចំនួន ៧ សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិព្រះដាក់ និងភូមិតាកុះ ឃុំព្រះដាក់។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែង ក្រុមការងារ បានអនុញ្ញាត ចំនួន ៥ សំណើ។
ប្រភពដដែល បានអះអាងថាៈ សរុបមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ទាំង ២ គោលដៅ ចុះពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងឧទ្យានអង្គរ បានចំនួន ១២ សំណើ។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕/V