ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្តាល រួមជាមួយមន្ទីរសាធារណការ និងរដ្ឋបាល ស្រុកកណ្តាលស្ទឹង បានចុះពិនិត្យគម្រោង រៀបចំបើកទ្រូងផ្លូវ និងការងារពាក់ព័ន្ធផ្សេងៗ របស់គម្រោងពង្រីក និងលើកកម្រិត កំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ជាមួយក្រុមការងារបច្ចេកទេស របស់គម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកអភិបាលរង ខេត្តកណ្ដាល បានបញ្ជាក់ថាៈ ការចុះពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល នាស្រុកកណ្ដាលស្ទឹងនេះ គឺជាគម្រោងរៀបចំបើកទ្រូងផ្លូវ និងការងារពាក់ព័ន្ធផ្សេងៗ របស់គម្រោងពង្រីកផ្លូវជាតិលេខ៣ ជាមួយក្រុមការងារបច្ចេកទេស របស់គម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានសំណូមពរ ដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ដងផ្លូវជាតិលេខ៣ ហើយមានពាក់ព័ន្ធ ក្នុងការពង្រីកផ្លូវនេះ ដូចជាផ្ទះសំបែង ឬសំយ៉ាបផ្ទះ រោងផ្សេងៗ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ ឱ្យបានល្អ៕/V