ដោយៈសរិទ្ធ/កណ្តាលៈអ្នកស្ទូចត្រីម្នាក់បានប្រទះឃើញសពបុរសម្នាក់អណ្តែតនៅក្នុងរណ្តៅទឹក រួចរត់ទៅប្តឹងសមត្ថកិច្ចឲ្យចុះពិនិត្យ៊ករណីនេះកើតឡើងកាលពីម៉ោង ជាង១០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកានៅក្នុងភូមិម៉ឺនរៀម ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពបានបញ្ជាក់ថាមុនពេលកើតហេតុពលរដ្ឋម្នាក់បានទៅស្ទូចត្រីម្នាក់ឯងនៅក្នុងរណ្តៅទឹកស្រាប់តែឃើញសពមមានសភាពសពហើមហើយអណ្តែតទឹក។ ឃើញដូចនេះក(ទៅប្រាប់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយពិនិត្យ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេរហូតមកដល់ល្ងាចថ្ងៃដដែលនេះ។ សមត្ថកិច្ចមូលដ្ឋានបានយកសពទៅតម្កល់ទុកនៅវត្ត អោងការ ដើម្បីស្វែងរកសាច់ញាតិសិន៕
