ស្លាក​សញ្ញា​ថ្មី​«​រូប​បក្សី​សួគ៌​»​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ប្រកាស​ឱ្យប្រើ​នៅ​ឆ្នាំ​២០២១

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញៈយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅលើ​គេហ ទំព័រ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​កាលពី​ថ្ងៃទី​២៣ខែវិច្ឆិកា ឆ្នាំ​២០២០ ធនាគារ អេស៊ីលីដា ភីអិល  ស៊ី ជា​ធនាគារពាណិជ្ជ​ដំបូង​ដែល​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​ភាគ​ហ៊ុ​និក​វិ សាមញ្ញដឹកនាំ​ដោយលោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ​។​

ជាមួយគ្នានេះ​ផងដែរ កិច្ចប្រជុំ​មហាសន្និបាត​ភាគ​ហ៊ុ​និក​វិសាមញ្ញ មានការ​ចូលរួម​ពី​ភាគ​ហ៊ុ​និក​សាធារណៈ និង​មាន​របៀបវារៈ​ចំនួន​៩ ត្រូវបាន​អនុម័ត ដែល​ក្នុងនោះ​របៀបវារៈ​ទីមួយ ទទួល​ចំណាប់អារម្មណ៍គឺ​ការផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មីរបស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន ប្រសាសន៍ថា៖ធនាគារអេស៊ីលីដាភីអិលស៊ីបាន​ផ្លាស់ប្តូរ​រូបរាង​ស្លាក​សញ្ញា​ថ្មីដោ​យ ​រក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង​២៩​ឆ្នាំ​កន្លង​មក​។

​លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​បន្តថា​៖​ស្លាក​សញ្ញា​ថ្មីធនាគារអេស៊ីលីដាភី​អិ​ល​ស៊ី ជា “​និមិត្តរូប​បក្សី​សួគ៌​” ឈរ​នៅ​ចំ​កណ្តាល​រង្វង់​មូល​ពណ៌​ខៀវ​ទឹកប៊ិច ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកបដោយ​ចីរភាព​។​

​បណ្ឌិត អ៊ិន ចាន់នី​បាន​គូសបញ្ជាក់ថា គោលបំណង នៃ​ការផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី របស់​ធនាគារ​ស្របតាមទស្សនៈ បេសកកម្ម យុទ្ធសាស្ត្រនិង​ការអភិវឌ្ឍន៍បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជាស​កល​។ ចំណែក​ពណ៌​នៃ​ស្លាក​សញ្ញា​ថ្មី គឺមាន​បី​ពណ៌ គឺ​ទី​១ ពណ៌​ស តំណាង​ឲ្យ​អភិសមាចារ (​តម្លាភាព ភាពស្មោះត្រង់ និង​សុចរិត​ភាព​) ទី​២ ពណ៌​មាស តំណាង​ឲ្យ​គុណ​តម្លៃ និង​គុណភាពនិង​ទី​៣ពណ៌​ខៀវ​ទឹកប៊ិកតំណា​ង​ឲ្យ​សាមគ្គីភាពស្ថិរភាព​និង​សុវត្ថិភាព​។​រឺ​ឯ​ពណ៌​ទាំងបី​បញ្ចូល​គ្នា​ប្រៀប​ទៅនឹង​គ្រាប់​ពូជនិង​ធនធាន​ដែល​បាន​រីកដុះដាលនិង​ការអភិវឌ្ឍ​ក្នុង​វិស័យ​ហិរញ្ញវត្ថុប្រកប​ដោ​យ​​ចីរភាព ។​

​បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែមទៀតថា ស្លាក​សញ្ញា​ថ្មី គ្រោង​នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ចាប់ពី​ខែមករា ឆ្នាំ​២០២១​។ លោក​បណ្ឌិត​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ អតិថិជន ភាគ​ហ៊ុ​និក ជាពិសេស​អាជ្ញាធរ ពាក់ព័ន្ធ ដែល​តែងតែ​គាំទ្រ និង​បន្ត​ការគាំទ្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី​៕Ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular