Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​ចិន​នៅ​ជប៉ុន​ដើម្បី​ពិភាក្សា​បញ្ហា​វីរុស​និង​សេដ្ឋកិច្ច​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​ជួប សម​ភាគី​ជប៉ុន​នៅ​ក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​រក​វិធី​ធ្វើ​អោយ​សេដ្ឋកិច្ច​របស់​គេ​ដែល​រងគ្រោះ​ដោយ​ជំងឺឆ្លង​មាន​​សកម្មភាព​ឡើងវិញ​។​

​គេ​រំពឹងថា​លោក​វ៉ាង និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន តូ​ស៊ី​មី​តស៊ូ ម៉ូតេ​ហ្គី ពិភាក្សា​អំពី​ការ​បន្ត​ដំណើរ​ធុរកិច្ច​ឡើងវិញ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទី​២​និង​ទី​៣​ក្នុង​លោក តាមរយៈ​កម្មវិធី​«​ផ្លូវ​ធុរកិច្ច​»​មួយ​ដែល​​អនុញ្ញាត​អោយ​ភ្ញៀវ​ចូលរួម​ពាក់ព័ន្ធ​សកម្មភាព​ធុរកិច្ច​មាន​កំហិត​ក្នុងអំឡុង​ការធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​។​

​ជប៉ុន​កាលពី​ពេល​ថ្មីៗ​បាន​រៀបចំ​កម្មវិធី​ដូច្នេះ​ជាមួយ​ប្រទេ​អាស៊ី​មួយ​ចំនួន​ដែលមា​ន​ការ​ឆ្លងកូវី​ដ​១៩​តិច​។​

​ដំណើរ​ទស្សនកិច្ច​របស់​វ៉ាង​កើត​ឡើង​នៅ​ពេល​ជប៉ុន​កំពុង​ប្រវេ​ស​ប្រវាស​នឹង​ការ​ផ្ទុះ​ឡើង​ការឆ្លង​វីរុស​កូរ៉ូណា​ជាថ្មី ហើយ​រដ្ឋាភិបាល​ខិតខំ​តស៊ូ​ធ្វើអោយមាន​តុល្យភាព​រវាង​ការបង្ការ​ទប់ស្កាត់​ជំងឺ និង​ដំណើរ​​ការ​សេដ្ឋកិច្ច​។​

​លោក​វ៉ាង ត្រូវ​ជួប​ពិភាក្សា​ផងដែរ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នៅ​ថ្ងៃ​ពុធ ។​

​សូមបញ្ជាក់​ថា ជប៉ុន​និង​ចិន​មាន​ទំនាក់ទំនង​មិនសូវ​ជា​ល្អ​នឹង​គ្នា​ដោយសារ​តែ​ជម្លោះទឹកដី​និង​ប្រវត្តិ​សម័យ​សង្គ្រាម​។​តែ​វា​បានជា​ប្រែ​មក​ល្អប្រសើរ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅពេល​ចិន​ជាប់​មាន​ជម្លោះ​​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​ហើយ​ជប៉ុន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មួយ​របស់​ចិន ។​

​បន្ទាប់​ពី​ទស្សនកិច្ច​ជប៉ុន លោក​វ៉ាង នឹង​បន្តដំណើរ​ទៅ​កូរ៉េខាងត្បូង​៕

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី (​ឆ្វេង​)​និង​សម​ភាគី​ជប៉ុន​ជល់​កែងដៃ​គ្នា​ជា​ការស្វាគមន៍​សម័យ​កូវី​ដ ក្នុងជំនួប​នៅ​តូ​ក្យូ​កាលពី​ថ្ងៃ​២៤​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular