Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​ខណ្ឌ​...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដាក់​ផែនការ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​សង្កាត់​ទាំងអស់​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​សាលាខណ្ឌ​ពោធិ​សែន​ជ័យ​បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ដឹកនាំ​កិច្ច​ដោយ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បានដាក់​ផែនការ ដល់​ដាក់​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​សង្កាត់​និង​នគរបាល​ខណ្ឌ​កងរាជអាវុធហត្ថ​ខណ្ឌ​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍ ជាប្រចាំ នៅតាម​ដងផ្លូវ​និង ពង្រឹង​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ដោយ​បន្ថែម​កំលាំង​ចុះ​ល្បាត​តាមផ្លូវ​និង​តំបន់​ស្មុកស្មាញ​។​

​កិច្ចប្រជុំ​ខាងលើ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក អធិការនគរបាល​ខ​ណ្ឌ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ គណៈនាយក​រដ្ឋបាល​សាលាខណ្ឌ លោក លោកស្រី​ប្រធានការិយាល័យ​ទាំងអស់ លោក​ចៅសង្កាត់ លោក​ចៅសង្កាត់រង​ទទួលបន្ទុក​ការងារ​សន្តិសុខ លោក​អនុប្រធាន​ក្រុម​សន្តិសុខ​សាលាខណ្ឌ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular