ដោយ: ទេពកង្រី / កំពង់ឆ្នាំង: អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបានលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបណ៌ និងលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្ប
ទាខេត្តកំពង់ឆ្នាំង និង សហការី បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៨០គ្រួសារនៅឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២០។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានអោយដឹងថាៈប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដល់ គ្រួសារចាស់ជរា ជួបការលំបាក ស្ត្រីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន៨០ គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ កន្ទេល១ និង សារ៉ុង១៕