Home ហោរាសាស្ត្រ ​ហោរាសាស្ត្រ​...

​ហោរាសាស្ត្រ​

​​ប្រចាំថ្ងៃ ពុធ​ទី​២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០​។​
​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចុះ​ប្រកប​កិច្ចការងារ​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ត្រឡប់មកវិញ​។​ក្រៅពីនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ណាមួយ​សប្បាយចិត្ត​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕
​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​មនុស្ស​យើង​មុន​នឹងធ្វើ​អ្វីមួយ​បានល្អ​ចាំបាច់​ត្រូវ​ពុះពារ​កិច្ចការងារ​មួយចំនួន​ទៅ​សិន​ទើប​ផល​សម្រេច​កើតមាន​នៅពេល​ក្រោយ​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំៗ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​៕
​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​មិន​ត្រូវបំពេញ​កិច្ច​ករ​ងា​រណា​ដែល​សំខាន់​ពេក​ឡើយ​នោះ​នឹង​អាចជួយ​ឱ្យមាន​ការសម្រេច​មួយកម្រិត​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​ឧបាយកល​គេ​ណាស់​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើតការ​ឈ្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាមួយ​កើតឡើង​៕
​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ស្ត្រី​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ តែង​នាំ​បញ្ហា​មកជា​ន់ក​ថែមទៀត​។​ដូច្នេះ​មុន​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ប្រឹងប្រែង​ហើយ​ដាច់ខាត​មិនត្រូវ​បោះបង់​ការងារ​ឡើយ​ព្រោះ​វា​នឹង​ហុច​ផ្លែផ្កា​ល្អៗ​មក​ពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕
​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំរោង​បើ​មានការ​ប្រកប​កិច្ចការងារ​អ្វី​តែង​ចម្រើន​លូតលាស់​និង​ទទួល​ភាព​ស្រឡាញ់​រាប់អាន​ពី​ក្រុម​មនុ​ស្ស្ច​ច្រើន​ផងដែរ​។​សម្រាប់​ពេលវេលា​ល្អ ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៧,០០-៨,៥៩​វិនាទី​និង​ពេលវេលា​ល្អ​មួយទៀត​គឺ​ម៉ោង ៥,០០-៦,៥៩​វិនាទី​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំៗ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​៕
​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​នៅពេល​នេះហើយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុងការ​ស្វែងរក​បំផុត​៕
​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​មួយថ្ងៃៗ​មាន​ទាំង​រឿង​ល្អ​និង​រឿង​អាក្រក់​តែ​យ៉ាងណា​លោកអ្នក​បាន​ឆ្លងកាត់​រាប់មិនអស់​ដែល​បញ្ហា​ទាំងនេះ​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​។ សម្រាប់​ថ្ងៃនេះ​វិញ​អ្នកធ្វើ​ជំនួញ​មិន​ថា​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មានការ​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​រឿង​រាវ​ចម្រូងចម្រាស​ព្រោះតែ​ការមិនយល់​ចិត្ត​គ្នា​ម្ល៉ោះហើយ​ត្រូវ​ចេះ​ស្វែង​យល់ចិត្ត​គ្នាច្រើន​ជាង​នេះ​ទើប​ប្រសើរ​៕
​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​មាន​ភាពរលូន​ទៅមុខ​ក្តី​តែ​ក៏​នៅមាន​ឧបសគ្គ​បន្តិចបន្តួច​ចូលមក​នាំឱ្យ​ជួប​ការលំបាក​ក្នុងការ​តស៊ូ​ហើយ​បើ​មានការ​អត់ធ្មត់​នោះ​តែង​ទទួលជោគជ័យ​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​បើ​មាន​បញ្ហា​កើតឡើង​លោកអ្នក​ត្រូវ​ចេះ​ដោះស្រាយ​មិនត្រូវ​គេច​បញ្ហា​ឡើយ​ប្រយ័ត្ន​រឿង​រាវ​ខ្លះ​តូចតាច​សោះ​ប្រែជា​រីក​ធំ​ដូច​ដំបៅ​មហារីក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​គូគ្រង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់ដែរ​៕
​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ នេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច ហើយ​បើ​មាន​កិច្ចការ​អ្វី​ល្អ​គប្បី​សម្រុក​ដើម្បី​ទទួលផល​ឬ​ជា​ប្រាក់កាស​ពីព្រោះថា​នៅពេល​ដល់​ថ្ងៃ​ខ្សត់​នោះ​យើង​គ្រាន់​បាន​សល់​ក្នុង​ថង់​សម្រាប់​ចាយវាយ​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺអាច​មានការ​ខកបំណង​ផង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ណាស់ដែរ​៕
​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ការរស់នៅ​ប្រៀប​ដូច​ការ​សម្រាក​ទាំង​ការងារ​ប្រាក់កាស​និង​បញ្ហា​រឿង​ផ្ទាល់ខ្លួន​ព្រោះថា​ដូចជា​ទឹកនឹង​មិនមាន​អ្វី​ចូលមក​បក់បោក​នាំ​ជួប​ការលំបាក​នោះឡើយ​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ត្រូវតែ​ក៏​ឆាប់​ទាស់ទែង​គ្នា​វិញ​ដែរ​៕
​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​ការរិះគន់​ពី​អ្នកដទៃ ហើយ​ត្រូវ​ចងចាំ​ថា​ត្រូវធ្វើ​ចិត្ត​ត្រជាក់​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​មនុស្សលោក​ខ្លះ​ទើប​គ្មាន​រឿង​រាវ​ត្រូវ​ឈឺក្បាល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការស្វែងរក​ផល​កម្រៃ​ទីជិត​ឆ្ងាយ​ទោះ​ជួប​បញ្ហាលំបាក​ម្តេច​ម្តា​តែ​យ៉ាងណា​បើ​មានការ​ខិតខំ​ក៏​អាច​រក​ផល​កម្រៃ​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ផ្លាស់ប្តូរ​និង​ចិត្ត​រារែក​ច្រើន​ដោយ​ពុំ​សូវ​ទៀងទាត់​ប៉ុន្មាន​នោះទេ​៕
​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចរចា​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ទោះបីយ៉ាងណា​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​មិនតិច​ដែរ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែមទៀត​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular