ដោយ:បូរិន/ភ្នំពេញ: តារាសម្តែងកំពុងមានប្រជាប្រិយកញ្ញា ចេននី ដែលទើបបញ្ចប់ពិធីជប់លៀងខួបកំណើតឆ្នាំនេះយ៉ាងសប្បាយ បានប៉ុន្មានថ្ងៃក៏ស្រាប់តែបង្ហាញខ្លួនសិចស៊ីបញ្ចេញសាច់ឡើងកប់ដៃតែម្តង។
ក្រោយចប់កម្មវិធីខួបកំណើតនៅភ្នំពេញហើយ តារាស្រីកញ្ញា ចេននី បានធ្វើដំណើរកម្សាន្តទៅលេងខេត្តសៀមរាប និងបានបង្ហាញខ្លួនក្នុងឈុតប៊ីគីនីចុះហែលទឹកនៅសណ្ឋាគារមួយចេញដងខ្លួនមានសាច់សខ្ចីដូចបណ្តូលចេកជាមួយសាច់ទ្រឡុកទ្រលន់របស់នាង។
រូបថតសិចស៊ីបញ្ចេញរាងរបស់នាងលើកនេះ ត្រូវបាននាងបង្ហោះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើមហាជនភ្ញាក់ផ្អើលហើយជាពិសេសអ្នកគាំទ្រដែលជាបុរសៗនោះ នាំគ្នាសរសើរនិងពេញចិត្តរូបរាងដងខ្លួនតារាស្រីស្អាតរូបនេះ។
សូមបញ្ជាក់ថា កញ្ញា ចេននី ឈ្មោះពិតគឺ “ស៊ឹម ស្រីមុំ” មិនធ្លាប់បានបង្ហាញមុខក្នុងភាពយន្តខ្នាតធំណាមួយនៅឡើយទេ ទើបតែថ្មីៗនេះ នាងត្រូវបានផលិតកម្ម LD Picture ជ្រើសរើសសម្តែងជាតួឯកស្រីនៅក្នុងរឿង “ អ្នកទី ៣” ដោយត្រូវប្រជែងស្នេហ៍ជាមួយតារាស្រីសប្បុរស្រអែមកញ្ញា សួង ស៊ីធឿន ដែលត្រៀមនឹងបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខនេះ ។
កញ្ញា ចេននី បានប្រឡូកក្នុងវិស័យសិល្បៈដោយបានចាប់ផ្តើមដំបូងប្រលងនៅក្នុងកម្មវិធី កញ្ញា ឯកប្រ៊ីស្ទុន កាលពីឆ្នាំ ២០១៣ បើទោះបីជានាងមិនជាប់លេខរៀងណាមួយក៏ដោយក៏ តែនាងមានឱកាសបានប្រលូក ក្នុសិល្បៈតាមរយៈការដើរបង្ហាញម៉ូតឱ្យក្រុមហ៊ុនជាច្រើន៕