Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នក​អភិវឌ្ឍន...

អ្នក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​អះអាងថា​តម្រូវការ​ដី​ឡូ​តិ៍​នៅតែមាន​នាពេល​បច្ចុប្បន្ននេះ​

ដោយៈ​ច្រាយ ចំណាន​/​ភ្នំពេញៈ អ្នក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​បាន​លើកឡើងថា បើទោះបី​កម្ពុជា​ប្រឈម​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​រហូតមកដល់​ពេលនេះ ក៏​តម្រូវការ​ដី​ឡូ​តិ៍​នៅតែមាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ស្ថិតនៅក្នុង​កម្រិត​ទាប​។​

​លោក អ៊ុ វុទ្ធី អគ្គនាយក​ក្រុមហ៊ុន​Top Investment (Cambodia) Realty Co.,Ltd បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ម្សិលមិញ​នេះ​ថា ទីផ្សារ​អចលនទ្រព្យ​ដែលមាន​តម្លៃ​ធូ​ថ្លៃ នៅតែមាន​ដំណើរការ​ជាធម្មតា​ម​ជាពិសេស​អចលនទ្រព្យ​ប្រភេទ​ដី​ឡូ​តិ៍ ដែលមាន​តម្លៃ​ចាប់ពី​តម្លៃ​៣០០០​ដុល្លារ ទៅ​៦០០០ ដុល្លារ​អាមេរិក ។​

​លោក​បន្តថា “​ក្រុមហ៊ុន​របស់លោក​នៅ​តែ​លក់​ដី​ឡូ​តិ៍ បានជា​បន្តបន្ទាប់ រហូតមកដល់​ពេលនេះ បើទោះបី​ការលក់​ចេញ​វា​មិនសូវមាន​សន្ទុះ​ខ្លាំ​យ៉ាងណាក្តី ប៉ុន្តែ​អាច​ទទួលយកបាន​”​។ លោក​បន្ថែមថា “​បើ​និយាយ​ជារួម​លើ​វិស័យ​អចលនទ្រព្យ​នេះ ក៏មាន​ហានិភ័យ​ដែរ​ព្រោះ​កម្ពុជា មិនទាន់រួច​ផុតពី​ជំងឺ​កូ​វីដ​១៩ នៅឡើយ​”​។​

​ចំណែក​លោក​ម៉ន សុខា ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ក​ម្ពុ​ជា​បានឱ្យដឹង កាលពីពេល​ថ្មីៗ​នេះ​ឱ្យដឹងថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ខេត្ត​មួយចំនួន​មានការ​ថយ​ច​ចុះ​នៃ​អភិវឌ្ឍ​ដី​ឡូ​តិ៍ និង​ការ​ពុះ​ដី​ឡូ​តិ៍លក់​ជា​បន្ត​ប​បន្ទាប់​។​

​លោក​បន្តថា ប៉ុន្តែ​បើទោះបីជា​មានការ​ថយចុះ​នៅ​ខេត្ត​មួយចំនួន​មែន សម្រាប់​ខេត្ត​ក្រុង​មួយចំនួន ជាពិសេស​ខេត្តកំពង់ស្ពឺ​នៅតែ​មា​សកម្មភាព​ពុះ​ដី​ឡូ​តិ៍ ឬ​មានការ​អភិវឌ្ឍន៍​ឡូ​តិ៍​យ៉ាងខ្លាំង​ក្លា មិន​ត្រឹមតែ​ប៉ុណ្ណោះ​គម្រោង​អភិវឌ្ឍន៍​ធំៗ និង​សំណង់​ជាច្រើន​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​ផុលផុស ។​

​លោក​បន្ថែមថា “​ខេត្តកំពង់ស្ពឺ ជា​ខេត្ត​ដែលមាន​សក្តានុពល​ខ្ពស់ លើ​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​អចលនទ្រព្យ ព្រោះថា​ខេត្ត​នេះ​ត្រូវបាន​ដាក់ចេញ ដោយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍ បន្ទាប់ពី​រាជធានី​ភ្នំពេញ ខេត្ត​កំ​ណ្តា​ល និង​ខេត្ត​បន្ទាប់​គឺ​ខេត្តកំពង់ស្ពឺ​” ។​

​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា តម្រូវការ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​សកម្មភាព​ធ​ម្ម​តា ប៉ុន្តែ​សម្រាប់​លំហូ​ចូល នៃ​វិនិយោគ​ពី​ក្រៅប្រទេស​នៅតែ​ជា​បញ្ហា​ប្រឈម ។​

​លោក​បន្តថា “​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​នាពេល​បច្ចុប្បន្ន​នេះ គឺ​មិនមាន​ទំហំ​ធំៗ​នោះទេ ហើយ​វិ​និ​យ​គិ​ន​ភាគច្រើន ជា​វិនិយោគិន​នៅក្នុង​ស្រុក​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular